កំលាំងការិយាល័យប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនស្រ្តីថៅកែខារ៉ាអូរខេម្នាក់តាមអំណាចសាលក្រមពីបទជួញដូរដោយខុសច្បាប់នៅសារធាតុញៀនតាងពីឆ្នាំ២០១៧

ចែករំលែក៖

ខេត្តរតនគិរី ៖ ស្រ្តីជាភិរុទ្ធជនម្នាក់ អតីតជាថៅកែខារ៉ាអូរខេហ្គោល ត្រូវបានកំលាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការខេត្តរតនគិរីបានធ្វើការឃាត់ខ្លួនតាមអំណាចដីកាបង្គាប់អោយចាប់ខ្លួនលេខ០៤/២០១៨ ចុះថ្ងៃទី៨ ខែ កុម្ភៈ ឆ្នាំ២០១ ៨ចេញដោយលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី ។

ការឃាត់ខ្លួនស្រ្តីភិរុទ្ធជននេះបានធ្វើឡើងនៅវេលាម៉ោង១៣.០នាទីថ្ងៃពុធ៦រោចខែផល្គុនឆ្នាំរការនព្វស័ក២៥៦១ត្រូវនិងថ្ងៃទី៧ខែមិនាឆ្នាំ២០៨នៅភូមិលោមឃុំម៉ាលិកស្រុកអណ្តូងមាសខេត្តរតនគិរី។

ដោយមានកំលាំងការិយាល័យជំនាញសហការជាមួយកំលាំងអធិការស្រុកអណ្តូងមាសដឺកនាំដោយលោកវរះសេនីយ៍ទោ លាង អ៉ីម នាយការិយាល័យប្រធានការិយាល័យប្រឆាំងគ្រឿងញៀន។

ហើយស្រ្តីដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ ឈិនឆេងលឹម ភេទស្រីអាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរបើក​ខារ៉ាអូរខេហ្គោលនៅភូមិលោមឃុំម៉ាលិកស្រុកអណ្តូងមាសខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចជំនាញបានឱ្យដឹងថាសមត្ថកិច្ចបានចុះអនុវត្តដីកាបង្គាប់អោយចាប់ខ្លួនលេខ០៤/២០១៨ចុះថ្ងៃទី៨ខែកុម្ភះឆ្នាំ២០១៨ ចេញដោយលោក ឈុន ចន្ទ័សីហា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តរតនគិរី។

ហើយស្រ្តីដែលត្រូវចាប់ខ្លួននោះពីបទជួញដូរដោយខុសច្បាប់នៅសារធាតុញៀនប្រព្រិតនៅភូមិលោមឃុំម៉ាលិកស្រុកអណ្តូងមាសខេត្តរតនគិរីកាលពីថ្ងៃទី១១ខែឧសភាឆ្នាំ២០១៧ ដែលជាប្រភេទទោសតាមអំណាចសាលក្រមជាប់ពន្ធនាគាកំណត់៥ឆ្នាំគិតពីថ្ងៃចាប់ខ្លួនបាន ។

ក្រោយពេលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួរួចបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀនធ្វើកំណត់ហេតុកំបញ្ជូនខ្លួនបន្តទៅអយ្យកាអមសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕ ដោយ:ជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print