Updat កងកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ សហការណ៍គ្នាជាមួយអាវុអហត្ថរាជធានីភ្នំពេញបង្ក្រាបក្រុមចោរប្លន់ប្រាប់អាវុធAK បានម្នាក់នៅសង្កាត់គោករការ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់ដោយអាវុធវែងធុនAK ៤៧ចំនួន២ដើមនិងមានគ្នាចំនួន៥នាក់បានធ្វើសកម្មភាពចូលភ្ជង់ប្លន់ផ្ទះលក់សាំងមួយកន្លែងមិនបានសម្រេចត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅសហការណ៍គ្នាជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការបង្ក្រាបបានទាន់ពេលវេលា។
ហេតុការណ៍បង្ក្រាបបទល្មើសប្លន់ប្រដាប់អាវុធនេះបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៏០៧រោចខែផល្គុនឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ ទី០៨ ខែមិនា ឆ្នាំ២០១៨វេលាម៉ោង២១និង០៥នាទីនៅចំណុចផ្ទះលក់ប្រេងមានទីតាំងតាមបណ្ដោយផ្លូវទំនប់កប់ស្រូវស្ថិតក្នុងភូមិត្រពាំងពោធិ៍សង្កាត់គោករកាខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។
យោងតាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះថោង.គីរីបានរៀបរាប់ប្រាប់ថា៖កាលពីវេលាម៉ោងប្រហែល១៧,០០នាទីល្ងាច ថ្ងៃទី០៨-០៣-២០១៨ គាត់បានឃើញមនុស្សប្រុសមានគ្នាចំនួន០៥នាក់ជិះម៉ូតូពីរគ្រឿងទីមួយម៉ាកហុងដាC125ឆ្នាំ២០១០ និង ទី០២ម៉ាកហុងដាC125ឆ្នាំ២០១២ ព៌ណខ្មៅ មិនចាំស្លាកលេខបើកទៅមកមុខផ្ទះគាត់ជាច្រើនលើកច្រើនសារដោយគាត់មិនចាប់អារម្មហ៍។លុះដល់ម៉ោងប្រហែល២២,៣០នាទីក្នុងថ្ងៃខែឆ្នាំដដែល គាត់ក៏បិតភ្លើង បិតទ្វារចាក់គន្លឹះត្រឹមត្រូវបំរុងដេកស្រាប់តែមានជនសង្ស័យចំនួន០៣នាក់មកធាក់ទ្វារតែទ្វារមិនរបើកហើយជនទាំងនោះបានអាមេកាំភ្លើងបាញ់ចំនួន០២គ្រាប់តែមិនផ្ទុះ។លឺដូចនោះគាត់ក៏ទាញកាំភ្លើងខ្លីម៉ាកK៥៤ ចេញពីក្រោមខ្នើយយកមកអាមេពួកជនសង្ស័យលឺគាត់អាមេកាំភ្លើងក៏ភ័យនាំគ្នារត់ទៅខាងក្រោយផ្ទះរួចគាត់ក៏លូនចេញមកក្រៅឃើញ កម្មកររបស់គាត់ត្រូវជនសង្ស័យ០២ នាក់ ភ្ជង់នឹង កាំភ្លើង០១ដើមម៉ាកK៤៧កាត់ស្វាយនិងម្នាក់ទៀតត្រូវវាយនឹងដំបងឃើញដូចនោះគាត់ក៏បាញ់ជនសង្ស័យដែលកាន់កាំភ្លើងចំនួន០១គ្រាប់ត្រូវត្រង់ភ្លៅឆ្វេងបណ្តាលអោយរបួស ឯអ្នកកាន់ដំបងរត់គេចខ្លួនទៅខាងក្រោយផ្ទះចំណែកឯជនសង្ស័យ០៣នាក់ដែលរត់ទៅក្រោយផ្ទះបានបាញ់ចំនួន០១ គ្រាប់សំដៅមកគាត់។រួចហើយគាត់ក៍តេមកប្តឹងសមត្ថកិច្ចយើងដើម្បីជួយអន្តរាគមន៍តែម្តង។
លោកភួង សុភីមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានអោយភ្នាក់ងារកាសែតនគរវត្តដឹងថាករណីនេះជាករណីប្លន់ប្រដាប់អាវុធតែពុំបានសម្រេច ។
លោកភួង សុភីមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានបញ្ជាក់បន្ថែមថា តាមចម្លើយសារភាពរបស់ជនសង្ស័យម្នាក់ឈ្មោះសុន ខេនដែលអាវុធហត្ថខណ្ឌឃាត់ខ្លួនពេលត្រូវរបួសបានប្រាប់អោយដឹងថា កាលពីវេលាម៉ោង១៧និង០០នាទីថ្ងៃទី០៨-០៣-២០១៨ពួកខ្លួនមានគ្នាចំនួន៥នាក់ បានជិះម៉ូតូ២គ្រឿងចេញពីភូមិទួលពង្រមកពួននៅក្នុងដីកុកអានជិតផ្ទះជនរងគ្រោះដើម្បីងាយស្រួលធ្វើសកម្មភាព។លុះដល់វេលម៉ោង២០និង៣០នាទីយប់ពួកខ្លួនក៏ចេញធ្វើសកម្មភាពដោយបែងចែកជាពីរក្រុមគឺរូបគេ(ស៊ុន ខេន)គ្នាពីរនាក់កាន់កាំភ្លើងអាកា១ដើមធ្វើសកម្មភាពខាងក្រៅ និង មួយក្រុមទៀតគ្នា៣នាក់កាន់កាំភ្លើងអាកា១ដើមសំរុកទៅរកម្ចាស់ផ្ទះ។ពេលដែលទៅដល់ខ្លួនក៏ភ្ជង់ នារីម្នាក់ហើយមួយក្រុមទៀតក៏សំរុកទៅរកម្ចាស់ផ្ទះ តែបិតទ្វារជិតចូលមិនបានហើយក្រុមនោះក៏រត់ទៅក្រោយផ្ទះនៅតែរូបគេនិងដៃគូរភ្ជង់អ្នកនៅខាងក្រៅ ស្រាប់តែម្ចាស់ផ្ទះចេញមកក្រៅបាញ់មកលើខ្លូនចំនួន០១គ្រាប់ត្រូវត្រង់ភ្លៅខាងឆ្វេងបណ្តាលអោយរបួស ហើយកម្លាំងសមត្ថកិច្ចក៏មកដល់ផងដែរ។លោកបន្តថា នៅកន្លែងកើតហេតុគឺកម្លាំងអាវុធហត្ថដកហូតបានអាវុធវែងម៉ាកAK៤៧កាត់ស្វាយចំនួន១ដើមបង់ ចំនួន១គ្រាប់ចំនួន៨គ្រាប់នៅក្នុងបង់មានចំនួន៦គ្រាប់និងនៅលើដីចំនួន២គ្រាប់។
លោកភួង សុភីមេបញ្ជាការអាវុធហត្ថព្រែកព្នៅប្រាប់ទៀតថាជនសង្ស័យឈ្មោះស៊ុនខេនភេទប្រុសអាយុ៣៣ឆ្នាំមុខរបរកម្មកររោងចក្រមានស្រុកកំណើតភូមិ សំរោងកណ្តាល សង្កាត់សំរោងខណ្ឌព្រែកព្នៅបច្ចុប្បន្ន រស់នៅផ្ទះជួល ភូមិ ទួលពង្រសង្កាត់ចោមចៅខណ្ឌពោធិសែនជយ័រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ១៧៩ (ហៅមន្ទីរពេទ្យព្រះកេតុមាលា)ចំណែកវត្ថុតាងរក្សាទុកនៅមូលដ្ឋានខណ្ឌព្រែកព្នៅកំពុងធ្វើការស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនបក្សពួកដែលនៅសល់យកមកផ្តន្ទាទោសតាមច្បាប់ ៕ធឿនព្រែកជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print