លួចគេបានវាគ្រាន់ពេលគេទាន់វាក្រែលអញ្ចឹង

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យត្រូវប្រជាពរដ្ឋនាំគ្នាដេញចាប់និងវាយឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចក្រយពីរូបគេបានធ្វើសកម្មភាពលួចកាច់សោរម៉ូតូគេទុកនៅមុខបន្ទប់ជួល។
ករណីនេះបានកើតឡើងកាលពីថ្ងៃសុក្រ ៨ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង៨និង០០នាទីព្រឹកនៅចំណុចមុខបន្ទប់ជួលលេខ៩ផ្លូវរថភ្លើងភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ ច័ន្ទ ដារ៉ា ភេទប្រុសអាយុ៣៩ឆ្នាំមុខរបរបមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខខ៩៥ផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រសែះចក ខណ្ឌដូនពេញ។ ចំណែកដើមបណ្តឹងជាម្ចាស់ម៉ូតូឈ្មោះ ទុយ ហង់ ភេទប្រុសអាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៩ផ្លូវរថភ្លើង ភូមិចុងថ្្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះបានបណ្តើរម៉ូតូរបស់ខ្លួន១គ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៣ព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1BN.0077 យកមកទុកនៅមុខបន្ទប់ជួលហើយជនរងគ្រោះក៍ដើរទៅក្នុងបន្ទប់វិញបានមួយភ្លេតគាត់ក៍ចេញមកវិញស្រាប់តែឃើញជនសង្ស័យធ្វើសកម្មភាពកាច់សោរកម៉ូតូគាត់ជិះចេញទៅបានប្រហែល១០ម៉ែត្រគាត់ក៍ស្រែកថាចោរៗភ្លាមនោះក៍មានប្រជាពលរដ្ឋនាំគ្នាជួយដេញចាប់ជនសង្ស័យបានវាយឡើងទ្រោមខ្លួនទើប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕
ដោយ៖ តុង សីហា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print