មនុស្ស០២នាក់ស្លាប់និង០៤នាក់រងរបួសធ្ងន់និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ដបុករថយន្ដ

ចែករំលែក៖

ខេត្ត​កំពង់ធំ ៖ កាលពីវេលាម៉ោង១១និង៤៨នាទីថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៨ តាមផ្លូវជាតិលេខ០៦ចន្លោះគីឡូម៉ែត្រលេខ១១៦/ ១១៧ នៅចំណុចភូមិសំរោង ឃុំបារាយណ៏ ស្រុកបារាយណ៏ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្តក្នុងដំណើរច្រាស់ទិសគ្នាបណ្តាលអោយ មនុស្ស០២នាក់ស្លាប់ និងរបួសធ្ងន់០២នាក់ស្រាល០២នាក់។

តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា រថយន្តម៉ាកកាម៉ារីបាឡែនពណ៏ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ2R4622 ក្នុងទិសដៅពីជើងមកត្បូងបើកដោយឈ្មោះម៉ាក រ៉ាដែន ភេទប្រុសអាយុ ១៩ ឆ្នាំភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៏ ខេត្តកំពង់ធំ (គេចខ្លួនបាត់) អ្នករួមដំណើរឈ្មោះ វុទ្ធីភេទប្រុសអាយុ24ឆ្នាំរស់នៅ ភូមិ ព្រៃស្រង៉ែ ឃុំបល្ល័ង្គ ស្រុកបារាយណ៏ខេត្តកំពង់ធំ(របួសស្រាលបែកមុខមុតនិងកញ្ចក់) អ្នករួមដំណើរឈ្មោះជា ចាន់ណារិទ្ទ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ភូមិត្រពាំងស្វាយ ឃុំ បល្ល័ង្គ ស្រុកបារាយណ៏ ខេត្តកំពង់ធំ(ស្លាប់និងកន្លែងកើតហេតុ។

រថយន្តម៉ាកកូរ៉ូឡាពណ៏ស្ក ពាក់ផ្លាកលេខ ភ្នំពេញ2E6221 ក្នុងទិសដៅពីត្បូងមកជើងបើកបរដោយឈ្មោះ ឡុង ប៊ី ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅ ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លាក្រុងស្ទឹងសែន ខេត្តកំពង់ធំ(របួសបាក់កជើងស្តាំ) អ្នករួមដំណើរ ឈ្មោះសុ ជាតា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិខាងលេ(របួសបាក់ឆ្អឹងស្មាស្តាំ) ម្នាក់ទៀត ឈ្មោះ ជា ឡែន ភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិខាងលើ(ស្លាប់និងកន្លែងកើតហេតុ)។
ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ចាក់ថា(មូលហេតុ បឋម រថយន្តម៉ាកកាម៉ារីបាឡែនបើកមកពីជើងទៅត្បូងឡើងប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ប៉ះនិងរថយន្តស្របទិសជ្រុលមកបុកនិងរថយន្តម៉ាកកូរ៉ូឡាបើកមកពីទិសផ្ទុយគ្នា )និង ចុះធ្វើការវាស់វែងយកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៏ រងចាំរកដំណរងចាំរកដំណោះស្រាយគ្នាជាក្រោយ​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print