ផ្ទុះអាវុធនៅផ្ទះអតីតមន្ត្រីយោធាសហរដ្ឋអាមេរិក មនុស្ស៣នាក់ត្រូវបានខ្លួនចាប់ធ្វើជាចំណាប់ខ្មាំង

ចែករំលែក៖

មន្ត្រីក្នុងតំបន់បានឲ្យដឹងថា នៅរសៀល ថ្ងៃទី៩ខែមីនា ជនប្រដាប់អាវុធម្នាក់បានចាប់មនុស្ស ៣នាក់ កំពុងរស់នៅក្នុងផ្ទះ អតីតមន្ត្រីយោធាអាមេរិក ស្ថិតនៅតំបន់ Yountville ភាគខាងជើង ទីក្រុងសាន់ ហ្វ្រាន់សុីស្កូ រដ្ឋកាលីហ្វ័រនីញ៉ាសាក្សីនៅ ក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ពួក គាត់បានឮសូរស្នូរកាំភ្លើង រហូតដល់ទៅ ៣០គ្រាប់ ហើយជនបាញ់ប្រហារស្លៀក ពាក់ ពណ៌ខ្មៅ និងអាវការពារគ្រាប់។ កម្លាំងប៉ូលិស បានបញ្ជូនរថយន្តពាសដែក រថយន្តជួយសង្គ្រោះបន្ទាន់ទៅកាន់កន្លែងកើតហេតុ។

ប៉ូលិសនៅកន្លែងកើតហេតុបានឲ្យដឹងថា កងកម្លាំងសមត្ថកិច្ចបានឡោមព័ទ្ធទីតាំងខាងលើ ដើម្បីធានាសុវត្ថិភាព ដល់ ពល រដ្ឋ នៅក្បែរៗនោះ។មកទលពេលនេះមិនទាន់មានព័ត៌មានណាមួយស្តីពីអ្នកស្លាប់ និងរបួសនោះឡើយ។ ភូមិគ្រឹះរបស់អតីត មន្ត្រីយោធាអាមេរិក គឺជាទីកន្លែងធំបំផុត របស់អាមេរិក ដែលមាន មនុស្សរហូត ដល់ទៅ ជិត ១.០០០នាក់រស់នៅ។

ការបាញ់ប្រហារនៅអាមេរិក បានកើត ឡើងជាបន្តបន្ទាប់ បណ្តាលឲ្យមានអ្នក ស្លាប់និងរបួសជាច្រើន ។ ពលរដ្ឋ អាមេរិកមួយចំនួនបានស្នើដល់រដ្ឋាភិបាលអាមេរិកចេញច្បាប់ គ្រប់គ្រងការប្រើប្រាស់អាវុធ ទប់ស្កាត់ការវាយប្រហារកើតឡើង។

ការព្រួយបារម្ភជាងគេបំផុតគឺ ការ បាញ់ប្រហារនៅក្នុងសាលារៀន បានកើត ឡើងជាបន្តបន្ទាប់ បណ្តាលឲ្យសិស្សជាច្រើនស្លាប់និងរងរបួស និងជះឥទ្ធិពល អាក្រក់ ដល់សិស្សផ្សេងទៀត។
កន្លងមកសិស្សសាលាម្នាក់អាយុ១៩ ឆ្នាំ ដែលត្រូវបានគេចោទប្រកាន់ថា បានបាញ់សម្លាប់ឪពុកម្ដាយរបស់ខ្លួន នៅជំរំ ស្នាក់នៅក្នុងសាលារៀនមួយ នៅរដ្ឋមីឈី ហ្គែន បានបង្ហាញខ្លួនទៅកាន់តុលាការ តាមរយៈវីដេអូដែលរូបគេថតពីលើគ្រែនៅ ក្នុងមន្ទីរពេទ្យ នៅថ្ងៃអង្គារសប្តាហ៍មុន។

ជាមួយគ្នានោះដែរ យោងតាមប្រព័ន្ធ ផ្សព្វផ្សាយអាមេរិក ជនសង្ស័យឈ្មោះ James Eric Davis Jr ដែលបានបាញ់ សម្លាប់ឪពុកម្ដាយរបស់ខ្លួននៅជំរំស្នាក់នៅក្នុងសាលារៀនមួយ នៅក្នុងសាកល វិទ្យាល័យមីឈីហ្គែន កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ត្រូវបានចាប់ខ្លួនកាលព្រឹកថ្ងៃសៅរ៍។ Davis ត្រូវបានគេបញ្ជូនទៅ មន្ទីរពេទ្យ McLaren Central Michigan Hospital ក្រោមការឃ្លាំមើល ចាប់តាំងពី រូបគេត្រូវបានចាប់ខ្លួនមក។

គួរបញ្ជាក់ថា James Eric Davis Jr ត្រូវបានគេចោទប្រកាន់ចំនួនពីរករណី ពាក់ ព័ន្ធនឹងបទមនុស្សឃាត និងបទ​ឧក្រិដ្ឋទាក់ទិននឹងការប្រើប្រាស់កាំភ្លើង។ ចំណែក ឯរដ្ឋអាជ្ញាអាមេរិក បានស្នើឱ្យរូបគេបង់ប្រាក់តម្កល់ទុក៣លានដុល្លារ ប៉ុន្តែជនសង្ស័យ រូបនេះបានបដិសេធថា ខ្លួនគ្មានចេតនា បាញ់សម្លាប់ម្ដាយឪពុករបស់ខ្លួនឡើយ ដោយអះអាងថា ខ្លួនស្ថិតនៅក្រោមឥទ្ធិ ពលគ្រឿងញៀន៕ ម៉ែវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print