ខាត់ សុឃីម ថាឈឺចាប់ក្រោយសិល្បៈបុរាណគេមិនសូវឲ្យតម្លៃ

ចែករំលែក៖

https://youtu.be/TQMOzBWCsy8

ភ្នំពេញ៖តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីមបានផ្ញើសារឈឺចាប់មួយចំនួនក្រោយពីនាងបានសង្កេតឃើញទម្រង់ទស្សនីយភាពសិល្បៈបុរាណ ប្រជាប្រិយខ្មែរបច្ចុប្បន្នហាក់មិនទទួលបានការផ្តល់តម្លៃខ្លាំង។

​បច្ចុប្បន្នគេសង្កេតឃើញបទចម្រៀងបែបបែកស្លុយថ្មីៗជាច្រើនពីគ្រប់ផលិតកម្មបានចាប់ផ្តើមសម្រុកចេញផ្សព្វផ្សាយជាបណ្តើរៗ ស្ទើច្រើនលើសសប់ជាងបទចម្រៀងប្រជាប្រិយខ្មែរ។កន្លងទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្លាប់ធ្វើការកោះហៅ អ្នកនិពន្ធពីគ្រប់ផលិតកម្ម ប្រយោជន៍ធ្វើការផ្សព្វផ្សាយ ណែនាំអំពីការបញ្ចេញបទចម្រៀងបែបសម័យបែកស្លុយដ៏ច្រើនលើសលប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប៉ុន្តែវិធានការនេះហាក់មិនមានប្រសិទ្ធភាពខណៈដែលស្ទើរគ្រប់ផលិតកម្មបានចាប់ផ្តើមបញ្ចេញបទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ និងបែកស្លុយជាច្រើនបន្តបន្ទាប់ដដែល។ តារាចម្រៀងនិយមច្រៀងបទកន្ទ្រឹម ខាត់ សុឃីមបានបង្ហាញក្តីក្តី​បារម្ភ​ និងអា​ណិ​តដ​ល់​សិ​ល្បៈខ្មែ​រ​បុ​រាណ។ ​ ស្រពការបារម្ភនេះ តា​រាច​ម្រៀ​ង ខាត់ សុឃីម​បា​នប​ញ្ចេញស្នាដៃប​ទ​ចម្រៀ​ង​ថ្មីដើ​ម្បី​ក្រើ​នរំ​លឹ​កដ​ល់​ទស្ស​និក​ជ​នពិ​សេស​ក្មេង​ៗជំ​នាន់​ក្រោ​យឲ្យ​ចាប់អារម្ម​ណ៍និ​ង​បទ​ច​ម្រៀង​បុ​រាណ​និ​ងប្រ​ជាប្រិ​យខ្មែ​រផ​ង។

ស្នាប​ទថ្មី​គឺ​បទ”រងារ” ដែ​លរៀ​ប​រាប់​អំពី​ទ​ម្រង់សិល្បៈ​ខ្មែរ​ដ៏សម្បូរ​បែប​ មិនត្រូវ​បាន​គេចា​ប់អារម្មណ៍ក្នុង​កម្ម​វិធី​នានាទាំង​ក​ម្មវិធី​សាធា​រណៈ និង​លើកញ្ចក់​ទូរទស្សន៍។ នាងក៏បានបង្ហញអារម្មណ៍ឈឺចាប់ខ្លាំងក្រោយពីស្នាដៃបទចម្រៀងបុរាណ និងប្រពៃណីមិនត្រូវបានគេយកចិត្តទុកដាក់ដូចទម្រង់សិល្បៈសម័យ។

តារា​ពហុជំ​នាញ អ្នកនា​ង ខាត់ សុឃីម និយាយ​ថា នាងស​ន្សំ​ចិត្ត​យូរ​ហើយនឹ​ងនិយាយ​ អំពីបញ្ហានេះព្រោះ​តែក​ន្លង​មក​ទ​ម្រង់សិ​ល្បៈបុ​រាណ ត្រូវ​បាន​គេបោះប​ង់ និងមិ​នយកចិ​ត្តទុ​កដាក់​ដែ​លសូម្បីតែក្នុ​ងឱ​កាសពិ​ធីបុ​ណ្យប្រ​ពៃណី​ជាតិខ្មែរ​ខ្លួនឯង​។ នាងនិ​យាយថា”​ ប៉ុន្មាន​ឆ្នាំចុ​ងក្រោយ​នេះឱ​តែដ​ល់ថ្ងៃ​បុណ្យថ្ងៃទា​នអ​ត់មា​នប​ទសម្រាប់ក​ម្ម​វិធីជា​តិ​ខ្លួនឯងទេ”។ អ្នក​នាង​លើ​កឡើ​ង​ថាបើ​សង្កេ​តមើលក្នុ​ងក​ម្មវិធី​កម្សាន្ត​រប​ស់ទូរទស្សន៍វិ​ញ​គឺគេបានបញ្ច​ប់​កម្ម​វិធី​ទម្រ​ស់សិល្បៈខ្មែ​របា​ត់ទៅ​ហើយគឺ​នៅមាន​តិ​ចតួ​ចប៉ុណ្ណោះ។ នាង​ថាការមិនមា​ន​កម្មវិ​ធីនេះ​បានធ្វើ​ឲ្យគ្រូ​ជំនាញ​សិល្បៈខ្មែ​រមួយ​ចំនួ​នបោះ​បង់កា​រងា​រប​ង្ហាត់ប​ង្រៀនខ្លះ​ទៅរស់ម៉ូ​តូឌុ​ប ធ្វើស្រែ​ចម្កា​រព្រោះគ្មា​នសិ​ស្ស​រៀន​ និងមិន​មា​នទីផ្សា​រខ្ព​ស់ដូចសិល្បៈ​សម័យ។ នាងថា​ក​ន្លងម​កនាងធ្លា​ប់បើ​កឲ្យមា​នការ​រៀន​ជំនាញ​ភ្លេង​ប្រពៃណី(ភ្លេង​ការ)ដោយមិ​នយក​ប្រាក់​ប៉ុន្តែ​គ្មាន​អ្នក​មក​រៀនព្រោះគេមិន​ចាប់​អារម្មណ៍។

នាងប​ញ្ជាក់ថា​ ភ្លេងសម័​យយ៉ា​ងហោ​ចណាស់​ក៏មា​នឆាកត្រឹ​មត្រូ​វម្លៃ​ពី៧​០០ទៅ​៨០​០​ដុល្លារអាមេរិក រីឯ​ភ្លេងខ្មែ​រ​វិញ២​០០​ទៅ៣​០០​គេត​ថ្លៃ ​ហើយ​បើនិ​យាយ​ពីក្រុ​ម​ភ្លេង​ពិណពាទ្យវិញ​កា​ន់តែ​មិន​ត្រូវ​បាន​គេយកចិ​ត្តទុ​កដា​ក់ក្នុ​ងគ្រា​ចូលរួមលេ​ងក្នុង​កម្មវិ​ធីម្ត​ងៗ។ នាងប​ញ្ជាក់ថា​នាងឈឺចាប់​ និងបាក់​ទឹកចិត្ត​ពេលឃើញ​សិល្បករ​ខ្មែរ​មួយចំ​នួនឈឺ​ថ្កាត់លើ​កដៃសុំជំ​នួយព្រោះ​អីព្រោះគ្មានទី​ផ្សារ គ្មាន​ការ​ងារសម​រម្ភ។ តារាស្រី​ល្បីឈ្មោះ​រូប​នេះលើ​កឡើងថាកា​របញ្ចេញអារម្មណ៍ពិត​នៅពេលនេះគឺ​មិនដើម្បី​តែខ្លួន​នាងនិង​គ្រួសារទេគឺដើម្បីសិ​ល្បៈជាតិ ហើយ​នាងមិ​នដឹងថា​ត្រូវនិយាយ​អ្វីឲ្យ​អស់ពីទំហំ​ទឹក​ចិត្តនិង​គួរ​និយាយអ្វី ឲ្យមហា​ជនបានយល់អំពីអារម្ម​ណ៍នា​ងនៅ​ពេលនេះ​នោះទេ៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print