សម្តេចតេជោ៖ កម្ពុជាសព្វថ្ងៃគឺកំពុងបោះជំហានឆ្ពោះទៅរកភាពរីកចម្រើនពិតប្រាកដ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងនៅលើបណ្តាញសង្គមថា កម្ពុជាសព្វថ្ងៃគឺកំពុងបោះជំហានឆ្ពោះទៅរកភាពរីកចម្រើនពិតប្រាកដ ។

សម្តេចតេជោថ្លែងថា៖ «កម្ពុជាសព្វថ្ងៃគឺកំពុងបោះជំហានឆ្ពោះទៅរកភាពរីកចម្រើនពិតប្រាកដ ដូចដែលយើងបានឃើញច្បាស់ផ្ទាល់ភ្នែកនៅទូទាំងប្រទេស។

សំណង់អគារពាណិជ្ជកម្មតូចធំ ផ្សារទំនើប និងគេហដ្ឋានទំនើបៗ ត្រូវបានសាងសង់ជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញ។ សោភ័ណភាពទីក្រុង គឺកាន់តែស្រស់ស្អាតលេចធ្លោរដែលបានទាក់ទាញពាណិជ្ជករ និងទេសចរបរទេសរាប់លាននាក់មកកម្ពុជាក្នុងមួយឆ្នាំៗ។ អ្នកវិនិយោគទុនបរទេស ក៏កំពុងសម្រុកចូលមកបណ្តាក់ទុនប្រកបអាជីវកម្មដោយគ្មានការភ័យខ្លាចនៅក្នុងប្រទេសយើង។ ជីវភាពពលរដ្ឋក៏បានធូរធារមួយកម្រិតធំដោយមានឱកាសពង្រីកមុខរបរ នឹងមានការងារធ្វើជាមួយប្រាក់ខែល្អសមរម្យ និងផលប្រយោជន៍ជាច្រើនទៀតផង។ ទាំងអស់នេះគឺដោយសារកម្ពុជាមានសន្តិភាព។ បើគ្មានសន្តិភាពទេ គឺគ្មាននរណាហ៊ានមកកម្ពុជា។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខចម្រើន និងជូនពរក្រុមហ៊ុនវិនិយោគតូចធំទាំងអស់ទទួលបានជោគជ័យក្នុងការវិនិយោគនៅកម្ពុជា» ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print