ខណ្ឌដូនពេញ បន្តអនុវត្តបទបញ្ជា របស់រដ្ឋបាលរាជធានីភ្នំពេញ លើទីតាំងអាជីវកម្ម ចំណតរថយន្ត អ្នកលក់ដូរ ម៉ូតូឌុប ម៉ូតូកង់បី ទាំងអស់ដែលប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃច័ន្ទ ទី១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក ចាប ឌីណា នាយរដ្ឋបាលខណ្ឌ និង លោក គឹម វុត្ថា ប្រធានប្រជាពារការខណ្ឌ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និង អនាម័យ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រួមមាន ៖ មហាវិថីព្រះមុនីវង្ស, មហាវិថីព្រះនរោត្តម, តីរៈវិថីព្រះស៊ីសុវត្ថិ, ផ្លូវលេខ៤៧-៩៣-១០៦-១០៨ ផ្លូវភ្លោះព្រះអង្គឌួង និងទីតាំងមួយចំនួនទៀតក្នុងមូលដ្ឋានខណ្ឌ ដើម្បីធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និង អនាម័យ បរិស្ថានស្អាតល្អក្នុងមូលដ្ឋានខណ្ឌ ។

ចំពោះការបាញ់លាងសំអាតវិញគឺរដ្ឋបាលខណ្ឌ បានបន្តធ្វើការបាញ់លាងសំអាតការ៉ូឡា និង ច្រាំងទន្លេ ចាប់ពីមុខផ្សាររាត្រីរហូតមុខព្រះបរមរាជវាំង និង ចាប់ពីសួនច្បារណាហ្គាវើល និង សួនច្បាររូបសំណាក់ព្រះបរមរតនកោដ្ឋ ដល់ វិមានឯករាជ្យ និង បន្តបាញ់លាងសំអាតដល់សួនច្បារមុខវិទ្យាស្ថានជាតិអប់រំ បន្ថែមទៀតផងដែរ ។

រដ្ឋបាលខណ្ឌដូនពេញ នឹងបន្តអនុវត្តតាមការណែនាំ និងបទបញ្ជា របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយ អប់រំ ណែនាំគ្រប់ទីតាំងអាជីវកម្មដ្ឋាន ចំណតរថយន្ត អ្នកលក់ដូរ ម៉ូតូឌុប ម៉ូតូកង់បី និងប្រជាពលរដ្ឋទាំងអស់ដែលបានប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈធ្វើអាជីកម្ម ឲ្យចូលរួមសហការ និងថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យក្នុងមូលដ្ឋាន ឲ្យកាន់តែប្រសើរថែមទៀត ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print