សមត្ថកិច្ចបញ្ជួនជនសង្ស័យ៤នាក់ទៅតុលាកាករណីលួចនិងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួននាក់ត្រូវសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានបញ្ជួនខ្លួនទៅកាន់តុលាកាដើម្បីកាត់ទោសក្នុងនោះមានករណីប្រើប្រាស់គ្រឿងញៀនមាន៣នាក់ករណីលួចមាន១នាក់ កាលពី ថ្ងៃ អង្គារ ១២ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៨នេះក្រោយពីបញ្ចប់ការសាកសួរ។
នគរបាលប្រាប់ថាជនសង្ស័យទាំង៤នាក់ដែលបញ្ជូនទៅតុលាការព្រឹកនេះ/១ ឈ្មោះ រ៉ា ទិត្យសីហា អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខករណី(លួចទូរស័ព្ទដៃ)។/២ ឈ្មោះជិន ស៊ីណា អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រែកឈ្មោះឃុំព្រែករីស្រុកល្វាឯមខេត្តកណ្តាល។/៣ ឈ្មោះចាវ ពិសី អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រែកឈ្មោះឃុំព្រែករីស្រុកល្វាឯមខេត្តកណ្តាល។/៤ ឈ្មោះអ៊ំ វីយ៉ា អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ(៣នាក់ខាងក្រោមនេះជាប់ពីបទប្រើប្រាស់និងរក្សាទុកគ្រឿងញៀនខុសច្បាប់)។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថាជនសង្ស័យដែលបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញនេះគឺត្រូវបានកម្លាំងសមត្ថកិច្ចល្បាតក្នុង មូលដ្ឋានដោយឃើញជិះតាមដងផ្លូវសង្ស័យក៍ឃាត់ត្រួតពិនិត្យព្រមទាំងដកហូតថ្នាំញៀនប្រភេទក្រាមសថ្លាបានមួយកញ្ចប់កញ្ចប់តូចផងដែ។

នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងទៀតថា ជនសង្ស័យទាំ៤នាក់នេះកម្លាំងនគរបាលប៉ុស្តិ៍ទាំង៦បានធ្វើការឃាត់ខ្លួននាពេលកន្លងមកដោយការឃាត់ខ្លួននេះបន្ទាប់ពីកម្លាំងបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើសដែលអាចកើតមានហើយបានឃើញជនសង្ស័យទាំងនេះក៍ឃាត់ខ្លួនក្នុងនោះមានម្នាក់ជាប់ពាក់ព័ន្ធនិងបទល្មើសលួចទូរស័ព្ទដៃ។

អធិការនគរបាលខណ្ឌសែនសុខក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយសហការណ៍និងផ្តាល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាប៕
ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print