ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បានបើករថយន្តស៊េរីទំនើបទាំងស្ រវឹងស្រាឡើងទន់ខ្លួនយ៉ាងលឿន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូ ងផ្លូវបាក់អស់ពីរកង់ បណ្ដាលឲ្យរថយន្តបង្កក្រឡាប់ផ្អៀ ងជើង ហើយរបាំងថ្មក៏ខ្ទៀតទៅបុកនិ ងរថយន្តកាមរីបាឡែនដែលកំពុងធ្វើ ដំណើរបញ្ច្រាស់គ្នាបណ្ដាលឲ្ យរងការខូចខាតផ្នែកខាងមុខយ៉ាងដំ ណំផងដែរ តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែ លបង្កការភ្ញាក់ផ្អើលមួយនេះ បានកើតឡើងនៅវេលម៉ោង១១ និង៣០នាទី យប់ ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើ តហេតុ បានឲ្យដឹងថា នៅពេលកើតហេតុនោះគឺ រថយន្តបង្កស៊េរីទំនើបម៉ាក KIA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AS-1115 ដែលបើកបរដោយនារីម្នាក់ស្រវឹងស្ រាឡើងទន់ខ្លួន បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅ សេទុង ទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរេចង្កូតជ្រុលទៅបុ ករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ អស់ពីរកង់ ដោយមួយកង់ដែលជាក្បាលនាគ បានខ្ទៀតទៅបុករថយន្ត កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-5179 ដែលបើកបរដោយបុរសម្នាក់ បានធ្វើដំណើរបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យចំពីមុខរថយន្តពេញទំហឹង រងការខូចខាតយ៉ាង ។ ដោយឡែករថយន្តបង្កវិញ បានក្រឡាប់ផ្អៀងរងការខូចខាតយ៉ា ងដំណំផងដែរ តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្សណា ម្នាក់ឡើយ ។
ក្រោយកើតហេតុ នារីរូបស្រស់ដែលបើករថយន្តបង្កខា ងលើនោះ បានបើកទ្វាចេញ និងត្រូវបានសមត្ថកិច្ចមូលដ្ឋា នឃាត់យកទៅប៉ុស្ដិ៍នគរបាលទន្លេបា សាក់ ដើម្បីរងចាំដោះស្រាយ ។ ចំណែករថយន្តបង្ក និងរថយន្តរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ ធ្វើការវាស់វែងយកទៅរក្សាទុកនៅស្ នងការដ្ឋាន នៃការិយាល័យចរាចរណ៍ជើងគោករាជធា នីភ្នំពេញ រងចាំដោះស្រាយគ្នាតាមនីតិវិធីច្ បាប់ ៕ដោយ៖ ភារ៉ា ដង្កោ