មកដល់ល្ងាចនេះ សមត្ថកិច្ចឃាត់ខ្លួនបានពីរនាក់ហើយ ករណីគ្រោះថ្នាក់ចរាចរណ៍ ប្រើហិង្សាលើលោក ស៊ុយ សារ៉េត

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ជនសង្ស័យចំនួន២នាក់ហើយ ដែលបានចូលរួមប្រើហិង្សាលើលោកស៊ុយ សារ៉េត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្បែរមន្ទីរពេទ្យលោកសង្ឃ។

ជនសង្ស័យទាំង២នាក់រួមមាន៖ ទី១៖ ឈ្មោះ យាត ទិត្យា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះគ្មានលេខ ផ្លូវទី៧ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ និងទី២៖ ឈ្មោះ អាន វិនទី អាយុ២១ឆ្នាំ មុខរបរជាងមាស រស់នៅផ្ទះ១០០៥ ផ្លូវ១៩៤ ក្រុម៤០ ភូមិ៩ សង្កាត់ផ្សាដេប៉ូ១ ខណ្ឌទួលគោក៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print