ក្រុងប៉ោយប៉ែត ៖ អគារសំចតសម្រាប់ភ្ញៀវទេសចរបរទេស ដែលមានទីតាំងនៅជាប់រង្វង់មូល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវបានគេរាយការថា បាននឹងកំពង់ក្លាយជា កន្លែងលក់ស្រា បារី និងភេសជ្ជ គ្រប់ប្រភេទហើយកៅអីដែលដាក់សម្រាប់ ភ្ញៀវអង្គុយរង់ចាំរថយន្តដឹកបន្ត ក៏ត្រូវក្រុមម៉ូតូឌុប ធ្វើជាស្នាក់ការរង់ចាំហៅម៉ូយអស់ទៅហើយដែរ ។ ទង្វើនេះធ្វើឲ្យភ្ញៀវទេសចរបរទេសដែលចូលមក បំពេញបែបបទចូលប្រទេស ដើម្បីចូលទៅទស្សនានៅតំបន់ទេសចរណ៏ក្នុងប្រទេសកម្ពុជា បែរជានាំគ្នាត្រូវឈរត្រៀបត្រា ព្រោះគ្មានកន្លែងសម្រាកកាយទៅវិញ (ឈរ)។
ប្រជាពលរដ្ឋបានលើកឡើងថា គួរតែមានការពង្រីកនិងអភិវឌ្ឍន៍ទីតាំងអគាររបស់រដ្ឋមួយនេះឲ្យមានសោភ័ណ្ឌភាពល្អនិងឲ្យទូលាយសម្រាប់ភ្ញៀវទេសចដើម្បីមុខមាត់ច្រកទ្វារព្រំដែនអន្តរជាតិ ប្រកួតប្រជែងទៅនឹងប្រទេសជិតខាង ព្រោះថាយើងមើលទៅប្រទេសជិតខាងនៅទីតាំងធ្វើការនីមួយៗរបស់គេពុំដែលឃើញមានការដាក់តាំងលក់នៅគ្រឿងភេសជ្ជ ស្រា បារី នោះទេ ហើយមិនគួរឲ្យក្រុមអាជីវករមួយចំនួនយកទីតាំងនោះធ្វើជាកន្លែងលក់សម្រាប់បុគ្គលឡើយ។
ប្រភពបញ្ជាក់ថា អ្នកលក់ដូរនៅក្នុងអគារនោះគឺជាក្រុមគ្រួសារមន្រ្តីសាលា ក្រុងប៉ោយប៉ែតទៅវិញ ។
សូមរំលឹកផងដែរថា អគារសំចតខាងលើ គឺជាសមិទ្ធផលរបស់ធនាគារADB ចំណាយថវិកាសាងសង់ឡើងសម្រាប់ភ្ញៀវទេសចរណ៍បរទេស អង្គុយរង់ចាំរថយន្តមកដឹកបន្ត ។ ទោះយ៉ាងនេះក្ដី ក៏មិនត្រូវឃុបឃិតគ្នា យកសម្បត្តិរបស់រដ្ឋ ដែលជាជំនួយរបស់បរទេស ទៅធ្វើអាជីវកម្ម ដើម្បីផលប្រយោជន៍បុគ្គល នឹងក្រុមគ្រួសារ បែបនេះឡើយ។
ពាក់ពន្ធ័នឹងការរិះគន់ខាងលើ ប្រធានមន្ទីរទេសចរណ៍ ខេត្តបន្ទាយមានជយ័លោកឈឿន សេរីវុធមានប្រសាន៍តាមទូរស័ព្ទប្រាប់ភ្នាក់ ងារកាសែតនគរវត្តថាបញ្ហានោះតាមប្រសាសន៍លោកសាន ស៊ានហូរអភិបាលក្រុង លោកឧ្យក្រុមអាជីវករលក់ដូរនៅទីនោះបណ្ដោះអាសន្នសិនដើម្បីសម្រួលជីវភាពរស់នៅរបស់ពលរដ្ឋមិនមែនឲ្យលក់ជាអចិន្ត្រៃយ៍ទេ ។
លោកបញ្ជាក់ថាខាងផ្នែកនោះជាដែនសមត្ថកិច្ចនិងអាជ្ញាធរដែនដីចំណែកលោកខាងជំនាញគ្មានការគ្រប់គ្រងទីនោះឡើយ។
បញ្ហាការលក់ដូរនៅអគារសំចតរបស់ភ្ញៀវទេសចណ៏នោះដែរ បើទោះជាមានគំរោងដេញក្រុមអាជីវកនោះក៏ដោយ ក៏គេឃើញការដាក់តាំងលក់ជាងដប់ឆ្នាំរហូតមកដល់ពេលនេះនៅមិនទាន់បានចាត់ការនៅឡើយ ៕ វណ្ណា