លោកអូស្មាន ហាស្សាន់៖ រាជរដ្ឋាភិបាលកម្ពុជា បានឯក ភាព និងបន្ដ បញ្ជូនពលការនីកម្ពុជាទៅធ្វើការនៅប្រទេស ម៉ាឡេស៊ី ក្រោយពីផ្អាករយៈពេល៧ឆ្នាំរួចមក

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានបញ្ជាក់ថា៖ ពេលនេះរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពសារជាថ្មី ជាមួយភាគី ម៉ាឡេស៊ី ក្នុងការបញ្ជូនពលការនីពីកម្ពុជា ដែលនឹងចាប់ ផ្តើមពីខែឧសភា ឆ្នាំ២០១៨ នេះតទៅ បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេលជាង៧ឆ្នាំរួចមកហើយ ។

មានប្រសាសន៍បែបនេះ នៅរសៀលថ្ងៃព្រហស្បតិ៏ ១៤រោច ខែផល្គុន ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវ និង
ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ក្នុងឱកាសដែល លោក បានចូលរួម បិទវគ្គបណ្តុះបណ្តាល គ្រូ បង្គោលបង្ហាត់ បង្រៀនពលការនី មុននឹងចាក ចេញដំណើរទៅ បំពេញការងារ នៅបហរទេសម៉ាឡេស៊ី ដែលបានធ្វើឡើងនៅ មជ្ឈមណ្ឌ លបណ្តុះបណ្តាលតម្រង់ទិសរបស់ក្រុមហ៊ុនហ្វមីស (FOMIS) ម៉ូឌែន៥ ឬស្សីកែវ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្រោមកិច្ចព្រមព្រាងទ្វេរភាគី កម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងម៉ាឡេស៊ី ដែលមានក្រសួងធនធានមនុស្ស គឺបានចុះកិច្ចព្រមព្រាងសារជាថ្មី កាលពីដើមខែកុម្ភៈ ឆ្នាំ ២០១៨ ក្នុងការទទួលយក ពលការនីកម្ពុជាសារជាថ្មី ដោយឈរលើយន្តការMOU តាមលក្ខខណ្ឌ សមស្រប សាកសមនឹងទទួលយកបាន ទាំងពីរភាគី ជាពិសេសមានលក្ខខណ្ឌក្នុងការលើកលែងច្រើនដល់ ពលការនី ។

លោកបន្តថា៖ ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងមួយចំនួនដល់ពលការនីកម្ពុជា ក្រសួងនៃភាគីប្រទេសទាំង២ បានសម្រេចផ្ដល់ លក្ខខណ្ឌនៃការបញ្ជូនពលការនី គឺពួក គាត់ត្រូវទទួលយកវគ្គបណ្តុះបណ្តាលតម្រង់ទិសចំនួន៨ថ្ងៃ យ៉ាងតិចជាមុនសិន ។

លោក អូស្មាន ហាស្សាន់ បានឲ្យដឹងដែរថា៖ សម្រាប់ ខណៈពេលនេះ មានតែក្រុមហ៊ុនហ្វមីស (FOMIS) មួយគត់ ដែលទទួលសិទ្ធិស្របច្បាប់ ពីនាយកដ្ឋានអភិវឌ្ឍន៍ជំនាញ នៃក្រសួងធនធានមនុស្សម៉ាឡេស៊ី ដើម្បីទទួលរ៉ាប់រងការងារ ក្នុងការផ្លល់វគ្គបណ្តុះបណ្តាល រាល់ពលការនីដែលត្រៀមចេញដំណើរទៅម៉ាឡេស៊ី បើទោះបីមានក្រុមហ៊ុនជាច្រើនបានដាក់ពាក្យស្នើរសុំមកក្រសួងការងារ កម្ពុជា យ៉ាងណាក្ដី ។ លោក ក៏បានផ្តល់ការផ្តាំផ្ញើរដល់សិក្ខាកាមជាគ្រូបង្គោលទាំង២៤រូប ត្រូវខិតខំអភិវឌ្ឍន៍ជំនាញរបស់ខ្លួន និង ត្រូវយកទៅអនុវត្តឲ្យ បានល្អប្រសើរ ដើម្បីអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ទាំងខ្លួនឯង និងពលការនីកម្ពុជារក្សាប្រពៃណី វប្បធម៌ខ្មែរ និងតម្លៃខ្លួនឯងផងដែរ ។

សូមបញ្ជាក់ថា​ ៖ នេះគឺជាវគ្គបណ្តុះបណ្តាលដំបូងគេ​ បន្ទាប់ពីប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី​ បានចុះ​ MOU ស្តីពីការបញ្ជូនពលករកម្ពុជាទៅបម្រើការងារផ្ទះនៅប្រទេសម៉ាឡេស៊ី​ កាលពីឆ្នាំ២០១៥​ ហើយបានព្រមព្រៀងគ្នាអនុវត្ត​ MOUនេះកាលពីដើមខែកុម្ភៈ​ ឆ្នាំ២០១៨​កន្លងទៅ។

រាជរដ្ឋាភិ បាលកម្ពុជា នឹងចាប់ផ្ដើមបញ្ជូនពលករខ្មែរ ផ្នែកជំនួយការ មេផ្ទះ ទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី សារជាថ្មីម្តងទៀត នៅខែឧសភា​ ឆ្នាំ២០១៨ ខាងមុខនេះ ក្រោយយន្តការនេះ ត្រូវបានផ្អាកអស់រយៈពេល៧ឆ្នាំ ពោលគឺចាប់តាំងពី ឆ្នាំ ២០១១​ មក ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print