ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ២នាក់ ម៉ូតូ២គ្រឿងធ្វើដំណើរដឹកសត្វស្វា នៅចំណុចព្រៃឃុំមេម៉ង់ ត្រូវបានកម្លាំងប៉ុស្តិ៍សហការជាមួយស្នាក់ការបរិស្ថានប្រចាំឃុំមេម៉ង់ និងកងរាជអាវុធហត្ថស្នាក់សន្តិសុខ៧៦៤ ស្ទាក់ឃាត់បានមនុស្សម្នាក់ និងម្នាក់ទៀតរត់បាត់ស្រមោល ។
ការស្ទាក់ឃាត់បានម៉ូតូដឹកសត្វស្វានោះធ្វើឡើងនៅវេលាម៉ោង៤និង៤នាទី ទៀបភ្លឺ ថ្ងៃសុក្រ ១៥រោចខែផល្គុនឆ្នាំរការនព្វស័កពស២៥៦១ត្រូវនិងថ្ងៃទី១៦ខែមីនាឆ្នាំ២០១៨ត្រង់ចំណុចក្រោមភ្នំកាច់ករ ស្ថិតក្នុងភូមិពូញ៉ាវឃុំមេម៉ង់ស្រុកកែវសីមាខេត្តមណ្ឌលគិរី។
ប្រភពពីមត្ថកិច្ចបានឱ្យដឹងថាម៉ូតូសង័្សយចំនួន២គ្រឿងម៉ូតូទី១:ម៉ាកExciter(ពណ៌ក្រហម) ម៉ូតូទី២ ឆ្លាមកែច្នៃហើយបានឆែកឆេរទៅឃើញមានសត្វស្វាចំនួន៣២ក្បាលងាប់៨ក្បាលដែលជាប្រភេទស្វាស្រូវឯម្ចាស់ម៉ូតូរត់គិចខ្លួនចូលព្រៃបាត់ហើយនៅពេលឃើញសមត្ថកិច្ច ចាំស្ទាក់ត្រង់ចំណុចខាងលើ។
ហើយម៉ូតូយកមករក្សាទុក្ខនៅស្នាក់ការបរិស្ថានឯសត្វស្វាដែលនៅរស់បានយកទៅលែងត្រង់ចំណុចអូរឆាងក្នុងភូមិពូញ៉ាវឃុំមេម៉ងស្រុកកែវសីមាខេត្តមណ្ឌលគិរីស្វាដែលងាប់យកទៅដុតបំផ្លាញចោលផងដែរ ៕ ដោយ:ជីវន្ត