រថយន្តឡុចសីុស RX300បើកបុករ៉ឺម៉កកង់បីដឹកភ្លេងឈ្មោះ តន្ត្រី រិទ្ធ របួសធ្ងន់ ពេលត្រឡប់មកពីដឹកអ្នកច្រៀងពីហាង២២២ទុកវិញ

ចែករំលែក៖

ខេត្តកណ្តាល  ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្ករដោយរថយន្តម៉ាកឡុចសីុសRX300 អតស្គាល់ស្លាកលេខ បានបើកបុករឺុម៉កកង់បី ពីក្រោយចំយ៉ាងពេញទំហឹង បណ្តាលអោយបុរសបើករឺុម៉កកង់បី រងរបួសបែកក្បាលឈាមហូរពេញមុខ របួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៨ វេលាម៉ោង១០និង២៥នាទីយប់ នៅលើផ្លូវជាតិលេខ០២ ស្ថិតនៅភូមិក្រពើរហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមលោក សយ ចាន់ នាយផ្នែកចរាចរណ៍នៃអធិការក្រុងតាខ្មៅ បានអោយដឹងថា៖ ជនរងគ្រោះឈ្មោះមុំ មួន ហៅ ងួន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកនាយផ្នែកបានអោយដឹងបន្ថែមទៀតថា៖ នៅមុនពេលកើតហេតុ រឺុម៉កកង់បីបានធ្វើដំណើរដឹកភ្លេងរបស់ក្រុមតន្ត្រីឈ្មោះរិទ្ធ និងអ្នកច្រៀង ដែលប្រចាំនៅហាង២២២ ក្រុងតាខ្មៅ ពីព្រែកហូរ មកហាង២២២ លុះធ្វើដំណើរវិលត្រឡប់មកវិញ ក្នុងទិសដៅពីជើង ទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកឡុចសីុស RX300អតស្គាល់ស្លាកលេខ បើកបរក្នុងល្បឿនលឿនក្នុងទិសដៅស្របគ្នា បានជ្រុលចង្កូតទៅបុក ចំពីក្រោយរឺុម៉ក បណ្តាលអោយហោះផ្លោងក្រឡាប់រឺុម៉ក និងរបួសបុរសជាម្ចាស់រឺុម៉ក បែកក្បាលហូរឈាម ។

ភ្លាមៗត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកែវ សាន ។ ចំណែកឯវត្ថុតាងកម្លាំងជំនាញធ្វើការវាស់វែង និងយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងតាខ្មៅ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print