ភ្នំពេញ៖ អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌសែនសុខដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាល អភិបាលរងខណ្ឌនិងលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ អធិការររង លោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លា រួមនិងមន្ត្រីក្រោមឱវាទជាច្រើននាក់ទៀតបានអញ្ជើញចុះសួរសុខទុក្ខលោក សុខ សុផល នាយនគរបាលប៉ុស្តិ៍ទឹកថ្លា និងលោកមេភូមិស្លែងរលើងដែលមានជំងឺធ្ងន់ធ្ងរកំពង់សម្រាកព្យាបាលនៅផ្ទះ។
កាលពីរសៀលថ្ងៃច័ន្ទ ៣ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះរបស់លោកក្នុងផ្សារទឹកថ្លា ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ លោកអភិបាលខណ្ឌបានមានប្រសាសន៍ថា ទោះជាយ៉ាងណាក្តី លោកនាយប៉ុស្តិ៍ លោកមេភូមិ ធ្លាប់តែបម្រើបំពេញការងារ តួរនាទីរបស់ខ្លួនបម្រើជូនប្រជាពលរដ្ឋ ខណៈពេលនេះលោកទាំង២ធ្លាក់ខ្លួនមានជម្ងឺ តាំងពីចូលសម្រាកនៅមន្ទីរពេទ្យ រហូតមកដល់សម្រាកព្យាបាលបន្តនៅផ្ទះហើយ ដើម្បីលើកទឹកចិត្តដល់មន្រ្តី ក្រោមឱវាទ កំពុងមានជម្ងឺ និងជាការផ្តល់កម្លាំងចិត្តជួនដល់ពួកគាត់ទាំង២នាក់ ទើបនៅរសៀលថ្ងៃទី១៩ ខែមិនា នេះអភិបាល អធិការខណ្ឌ ឆ្លៀតឱកាសដឹកនាំមន្រ្តីក្រោមឱវាទ ចុះសាកសួរសុខទុក្ខដល់ពួកគាត់ដែលមានគុណបំណាច់ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋកន្លងមកដល់លំនៅដ្ឋានតែម្តង ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកអភិបាលក៏បានជូន ឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ រួមជាមួយថវិការ ជូនដល់ លោកទាំង២នាក់ ទោះជាតិចក្តីច្រើនក្តី គ្រាន់ដោះទ័លបានមួយគ្រាដែរ តែអ្វីសំខាន់នោះគឺការផ្តល់កម្លាំងចិត្តដល់ពួកគាត់ ។
ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខណ្ឌសែនសុខបានផ្តែផ្តាំដល់លោក សុខ សុផល នាយនគរបាលប៉ុស្តិ៍ទឹកថ្លានិងលោកមេភូមិស្លែងរលើងត្រូវខិតខំលេបថ្នាំឲ្យបានទៀងទាត់តាមការណែនាំរបស់គ្រួពេទ្យដើម្បីឆាប់ជាចូលបំរើការងារជួនពលរដ្ឋបន្តទៀត៕ ដោយ៖ តុង សីហា