ក្រសួងមហាផ្ទៃប្រកាសពីភាពជោគជ័យក្នុងការសម្រេចរំលាយអង្គការចាត់តាំងក្រោមរូបភាពបដិវត្តន៍ពណ៌ ក្នុងឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងការសម្រេចរំលាយអង្គការចាត់តាំងក្រោមរូបភាពបដិវត្តន៍ពណ៌ ដែលបានធ្វើឲ្យប្រទេសជាតិមានសន្តិសុខ សណ្តាប់ធ្នាប់ល្អសម្រាប់ដំណើរការអភិវឌ្ឍប្រទេសកម្ពុជា កាលពីឆ្នាំ២០១៧កន្លងទៅនេះ ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានគូស បញ្ជាក់ថា ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវប្រមូលភស្តុតាងទាំងអង្គហេតុ និងអង្គច្បាប់បានចាត់វិធានការស្របតាមនីតិរដ្ឋ លើគណបក្សសង្រ្គោះជាតិ ដែលបានឃុបឃិតជាមួយបរទេសដោយមានអង្គការចាត់តាំងក្រោម រូបភាពបដិវត្តន៍ពណ៌។

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នាទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡា ហោម ស ខេង បានមានប្រសាសន៍ថា ការសម្រេចបាននូវរំលាយនូវអង្គការចាត់តាំងក្រោមរូបភាពបដិវត្តន៍ពណ៌នេះ អាចឲ្យកម្ពុជាបន្តអនុវត្តន៍កាន់តែសកម្មនូវកម្មវិធីកំណែទម្រង់នានា ដែលជំរុញ ឲ្យមានកំណើនសេដ្ឋកិច្ចជាតិ។

យ៉ាងណាក៏ដោយ សម្តេចក្រឡាហោម ក៏បានលើកឡើងពីបញ្ហាប្រឈម ដែលប៉ះពាល់ដល់ សន្តិសុខទូទៅរបស់កម្ពុជា ដែលក្នុងនោះគឺការរីកសាយភាយនៃការប្រើប្រាស់បណ្តាញទំនាក់ ទំនងសង្គម ជាពិសេសការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមួយនេះដើម្បីធ្វើជាមធ្យោបា យក្នុងការប៉ុនប៉ងផ្គួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់ពីសំណាក់គណបក្សនយោបាយ ដែល មានការឃុបឃិតពីបរទេស ។

តែទោះបីជាយ៉ាងណាក្តី ក្រសួងមហាផ្ទៃបានចាត់វិធានការបង្រ្កាប និងទប់ស្កាត់បានយ៉ាងមាន ប្រសិទ្ធភាពចំពោះសកម្មភាព និងឧបាយកលទាំងនេះ តាមរយៈការអនុវត្តវិធានការច្បាប់ដ៏ម៉ឺងម៉ាត់។

ជាក់ស្តែងប្រធានគណបក្សសង្រ្គោះជាតិ គណបក្សរួបរួមជាតិ គណបក្សអំណាចខ្មែរ និងជនលើ្មស០៣នាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ពីបទសន្និដ្ឋិភាព ជួញដូរគ្រឿងញៀន ញុះញង់បំបែកបំបាក់កងទ័ព និងលួចផ្តល់ព័ត៌មានឲ្យបរទេស៕ តាឡឹម

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print