ក្មេងប្រុសម្នាក់តាមអ្នកស្រុកទៅរកត្រីនៅស្ទឹង ធ្លាក់ទឹកលង់ទឹកស្លាប់ អត់មានអ្នកដឹង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ឪពុកម្តាយបានត្រឹមតែអង្គុយយំ សោក ក្បែសពកូនប្រុស ដោយក្តីស្រណោះអាឡោះអាល័យ បន្ទាប់ពីបាត់កូនប្រុសខ្លួនបានលង់ទឹកស្លាប់ ក្នុងពេលដែលពួកគាត់នាំគ្នាមករកត្រីនៅក្នុងស្ទឹងជ្រៃបាក់ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៨ នៅក្នុងស្ទឹងជ្រៃបាក់ ស្ថិតនៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នគរបាលរដ្ឋបាលប៉ុស្តិជ្រៃបាក់ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ហៃ ហុង អាយុ១៥ឆ្នាំ រស់នៅក្នុងភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
មន្រ្តីនគរបាលប៉ុស្តិរូបនោះបានប្រាប់អោយដឹងទៀតថា នៅមុនពេលកើតហេតុ អ្នកស្រុកនៅក្នុងបួនប្រាំនាក់នាំគ្នាជិះរ៉ឺម៉កម៉ូតូ១គ្រឿងដើម្បី មករកត្រីនៅក្នុងស្ទឹងជ្រៃបាក់ដោយបង់សំណាញ់ និងអូសមង ពេលឃើញគេមក ក្មេងប្រុសរងគ្រោះបានរត់តាមឡើងរឺម៉កជាមួយនិងអ្នកស្រុកដែរ ។ ពេលមដល់ស្ទឹងអ្នកស្រុកបាននាំគ្នាចុះបង់សំណាញ់ និង អូសមងរៀងៗខ្លួន ដោយមិនបានគិតពីក្មេងប្រុសនោះឡើយ ពេលរកបានត្រីខ្លះហើយនោះ អ្នកស្រុកនាំគ្នារៀបចំត្រឡប់មកផ្ទះវិញ រួចក៍បាត់ក្មេងប្រុសរងគ្រោះនាំគ្នាដើររកលើគោកក៍មិនឃើញទៀត មានការសង្ស័យក៍នាំគ្នាចុះរាវមើលក្នុងទឹកស្ទឹង ក៍ប្រទះឃើញក្មេងប្រុសរងគ្រោះនេះបានលង់ទឹកស្លាប់បាត់ទៅហើយ ។ ក្រោយពេលកើតហេតុបានរាយការណ៍ទៅសមត្ថកិច្ច អោយជួយពិនិត្យសាកសពក្មេងប្រុសរងគ្រោះ។ សមត្ថកិច្ចបានសន្និដ្ឋានថា កុមារារងគ្រោះពិតជាបានស្លាប់ដោយសារការលង់ទឹកពិតប្រាកដមែន ក្រោយមកក៏បានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីតែម្តង។

ដោយ៖ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print