កូរ៉េខាងត្បូងស្នើកូរ៉េខាងជើងរៀបចំកិច្ចប្រជុំនៅភូមិឈប់បាញ់

ចែករំលែក៖

សារព័ត៌មានស៊ីនហួ បានផ្សាយថា នៅថ្ងៃទី ២១ខែមីនា កូរ៉េខាងត្បូង បាន ស្នើដល់កូរ៉េខាងជើង ឲ្យរៀបចំកិច្ចប្រជុំ ជាន់ខ្ពស់ នាថ្ងៃទី ២៩ខែមេសា ខាងមុខ នេះ ក្នុងតំបន់ Tongilgak ដែលមានអគារ របស់កូរ៉េខាងជើង ស្ថិតនៅក្នុងភូមិឈប់ បាញ់ Panmunjom ក្នុងតំបន់សព្រំដែន ប្រទេសទាំងពីរ។

មានប្រសាសទៅកាន់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាង ត្បូង លោក Kim Eui Kyeom បានប្រកាស ថា រដ្ឋាភិបាលទីក្រុងសេអ៊ូលបានស្នើឲ្យ រៀបចំកិច្ចប្រជុំខាងលើ ជាមុន មុនពេល កិច្ចប្រជុំកំពូល រវាងមេដឹកនំាប្រទេសទាំងពីរនៅចុងខែ មេសា នៅអគារសន្តិភាព ក្នុងទឹកដីកូរ៉េខាងត្បូង ស្ថិតនៅភូមិPan munjom ដូចគ្នា។

ព័ត៌មានខាងលើបានផ្សព្វផ្សាយក្រោយពេល គណៈកម្មការ នៃវិមានប្រធានាធិបតីកូរ៉េខាងត្បូងទទួលបន្ទុករៀបចំកិច្ចប្រជុំ ជាន់ខ្ពស់ បានប្រជុំគ្នាជាលើកទីពីរ ក្រោម ការដឹកនាំរបស់ប្រធានាធិបតី ក្នុងការ រៀបចំកិច្ចប្រជុំ ប្រព្រឹត្តទៅដោយជោគ ជ័យ។

នៅពេលនេះដែរកូរ៉េខាងជើង កំពុង តែខិតខំស្វែងរកការគាំទ្រ ពីសហគមន៍ អន្តរជាតិ ក្នុងនោះមានអឺរ៉ុប និងរុស្ស៊ី ក៏ដូចជាប្រទេសតំបន់អាស៊ានគាំទ្រដល់កិច្ច ពិភាក្សាដើម្បីសន្តិភាពនៅតំបន់ ឧបទ្វីប កូរ៉េ។ កន្លងមកកូរ៉េខាងត្បូង និងអាមេរិក បានព្រមព្រៀងគ្នាថា នឹងទទួលបានជោគជ័យនៅក្នុងកិច្ចពិភាក្សាជាន់ខ្ពស់ជាមួយ កូរ៉េខាងជើង៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print