ប្រសាសន៍សំខាន់ៗ​ របស់​សម្តេចតេជោ ហ៊ុន សែន​ នាឱកាសសម្តេច អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់គរុនិស្សិតជាង១ពាន់នាក់ នៅព្រឹកនេះ

ចែករំលែក៖

ភ្នំពេញ ៖ ប្រសាសន៍សំខាន់ៗ​ របស់​សម្តេចតេជោ ហ៊ុន សែន​ នាឱកាសសម្តេច អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់គរុនិស្សិតជាង១ពាន់នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ៖

– សម្តេចតេជោ ហ៊ុន សែន៖ គ្មានប្រទេសណាលើពិភពលោកដែលរងការបំផ្លិចបំផ្លាញលើវិស័យអប់រំដល់ឫស្សគល់ដូចនៅកម្ពុជាឡើយ។ ប្រទេសផ្សេងៗក្រោយពីទទួលបានឯករាជ្យពីអានានិគមន៍ គឺគេចាប់ផ្តើមកសាងប្រទេស​លើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។

-សម្តេចតេជោ ហ៊ុន សែន បានកសាងវិទ្យាល័យមួយកន្លែងនៅប្រទេសម៉ាលី ដែលមានឈ្មោះថា «វិទ្យាល័យ ហ៊ុន សែន បាបាគូ»ដើម្បីចូលរួមចំណែកក្នុងការកសាងវិស័យអប់រំនៅម៉ាលី។ នៅតំបន់នោះគ្រប់គ្រងដោយកងរក្សាសន្តិភាពកម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

-សម្តេចតេជោ ហ៊ុន សែន៖ មានគេប្រាប់ខ្ញុំថា ប្រទេសម៉ាលីដែលធ្លាប់តែរីកចម្រើនជាងកម្ពុជានៅទសវត្សរ៍ឆ្នាំ៨០ តែឥលូវមានស្ថានភាពដូចកម្ពុជានៅទសវត្សរ៍ឆ្នាំ៨០ទៅវិញ គឺដោយសារភ្លើងសង្គ្រាម។

 

-សម្តេចតេជោ ហ៊ុន សែន៖​ វិស័យអប់រំ និងវិស័យសុខាភិបាល គឺមិនអាចកាត់បន្ថយការវិនិយោគបានឡើយ ព្រោះវាជាតម្រូវការចាំបាច់។

-សាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននេះ គឺប្រទេសនីមួយៗនៅលើពិភពលោក ត្រូវការបុរសខ្លាំងដើម្បីដឹកនាំប្រទេស និងកសាងជាតិ។ គេមិនត្រូវការពួកអួតថា ខ្លួនជាប្រជាធិបតេយ្យ ឬពួកចេកៗទេ….!!!

-សម្តេចតេជោ ហ៊ុន សែន៖កម្រិតប្រាក់បៀវត្សនៅកម្ពុជា មានកម្រិតខ្ពស់ជាងគេ ក្នុងចំណោមប្រទេសចំនួន៥នៅតំបន់អាស៊ាន។

-សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនតម្រូវឱ្យមានការដំឡើងពន្ធលើផលិតផលបន្ថែមឡើយ គឺគ្រាន់តែពង្រឹងការទារពន្ធនូវអ្វីដែលមានស្រាប់ឱ្យបានត្រឹមត្រូវ ច្បាស់លាស់តែប៉ុណ្ណោះ។

-សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយគរុនិស្សិតជាង១ពាន់នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ បានចប់នៅវេលាម៉ោង០៨ និង៣៨នាទី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print