នគរបាលស្រុកភ្នំក្រវាញឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង០៩និង៤៥នាទីយប់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ នៅចំណុចអូសមិត ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅវេលា ម៉ោង០៥និង៤៧នាទី ល្ងាចនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ។

តាមការឱ្យដឹងពីជនរងគ្រោះឈ្មោះភ ស ភេទស្រីអាយុ១៩ឆ្នាំ រស់នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញបានសមត្ថកិច្ចឱ្យដឹងថា មុនពេលកើតហេតុ រូបគេបានទៅងូតទឹកនៅចំណុចមាត់ស្ទឹង ខណៈទៅដល់កំពង់ទឹក(មាត់ស្ទឹង) រូបគេក៏បានផ្លាស់ខោអាវជនសង្ស័យបានសំដៅមកជិតរូបគាត់ស្រាប់តែចាប់រំលោភរហូតបានសម្រេច។ ក្រោយពីកើតរឿងអាស្រូវនេះឡើងជនរងគ្រោះត្រឡប់មកផ្ទះវិញក៏ស្រាប់ឪពុកម្តាយ ក៍ទៅប្តឹងសមត្ថកិច្ចអំពីរឿងហេតុដែលកើតឡើងសកម្មភាពរបស់ជនសង្ស័យបានធ្វើមកលើរូបកូនរបស់គាត់។

លោកវរសេនីយ៍ត្រី តាន់ គារិទ្ធ អធិការស្តីទីនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានប្រាប់ឱ្យដឹងថា ក្រោយពីទទួលពាក្យ របស់ជនរងគ្រោះនិងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡុម សុរិន ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ នៅវេលាម៉ោង៩និង៤៥នាទីថ្ងៃទី២០ខែមីនា យកមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសួរនាំ។

ក្រោយពីសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យឈ្មោះ ឡុម សុរិន បានឆ្លើយប្រាប់សមត្ថកិច្ចឱ្យដឹងថា ខ្លួនពិតជាបានរំលោភទៅលើជនរងគ្រោះឈ្មោះ ភ-ស ពិតមែន តែមិនបានចំនួន១ដងនោះឡើយ រូបគេនិងជនរងគ្រោះបានគ្នាចំនួន២ដង គិតមកដល់សមត្ថកិច្ចចាប់ខ្លួន ព្រោះថារូបគេនិងនារីរងគ្រោះធ្លាប់ស្រឡាញ់គ្នាជាគូរសង្សានិងគ្នា ។ ប៉ុន្តែនារីរងគ្រោះបានឆ្លើយប្រាប់សមត្ថកិច្ចខ្លួននាងនិងជនរងគ្រោះមិនមានរឿងអាស្រូវដូចដែលជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចន៉ឡើយ។

លោកអធិការស្តីទី តាន់ គារិទ្ធ បានបន្តថា ទោះជាយ៉ាងដូច្នេះក៍ដោយចំពោះករណីរឿងនេះសមត្ថកិច្ចនិងកសាងសំណុំរឿងបញ្ជូនមកកាន់ផែននគរបាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី២២នេះដើម្បីចាត់ការបន្ត៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print