ខេត្តត្បូងឃ្មុំ ៖ នៅវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុកមេមត់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជាំក្រវៀន ចុះឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀន នៅចំណុចភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួន ៖
១-ឈ្មោះ ត្រច ភីណា ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្រវៀនជើង ឃុំជាំ ក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និង២-ឈ្មោះ ម៉ាន់ ថាន អាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ ក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ក្នុងនោះកម្លាំងចាប់យកថ្នាំញៀនចំនួន ១០កញ្ចប់ ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១០កញ្ចប់ សមត្ថកិច្ចជំនាញនៃផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកមេមត់ រៀបចំសុំណុំរឿងបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ ដើម្បីផន្ទាទោសតាមច្បាប់ ៕ វណ្ណៈ