ធ្លាក់បែនគោយន្តកែច្នៃសង្កត់ម្ចាស់ ព្រឹកឡើងបានដឹងថាស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ អ្នកបើកគោយន្តកែច្នៃម្នាក់ ត្រូវទ្រុងបែនធ្លាក់សង្កត់លើ លុះព្រឹកឡើងទើបដឹងថាស្លាប់ ។ ហេតុការណ៍ នេះកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិពោធិ៍​ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុកខេត្តកំពង់ធំ ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ គៀន គាម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃស្រងែ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ខេត្តកំពង់ធំ ។
មុនកើតហេតុ គោយន្តកែច្នៃបានខូចនៅចំណុចកើតហេតុខាងលើ ហើយត្រូវម្ចាស់ជួសជុល ខណៈនោះក៏បានធ្លាក់ទ្រុងបែនសង្កត់លើបណ្តាលអោយស្លាប់ ប៉ុន្តែមិនមាននរណាបានដឹងទេ លុះព្រឹកឡើងបានដឹងថាស្លាប់ ។
ក្រោយធ្វើកំណត់ហេតុរួច សព ត្រូវបានកម្លាំងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print