ក្រុមរដ្ឋអាជ្ញាបារាំង បានចោទប្រកាន់ អតីតប្រធានាធិបតី Nicolas Sarkozy ទទួលប្រាក់ ខុសច្បាប់រហូតដល់៨០លានដុល្លារពីអតីតប្រធានាធិបតី លីប៊ី លោក ហ្គាដាហ្វុី។
កាលពីថ្ងៃទី២១ ខែមីនា ក្រុមរដ្ឋអាជ្ញាបារាំងបានសម្រេចបើកការសើុបអង្កេតទៅលើ អតីតប្រធានាធិបតី នីកូឡាស់ សាកូហ្ស៊ី ពាក់ព័ន្ធនឹងការទទួលប្រាក់ពី ហ្គាដាហ្វុី កាលពីឆ្នាំ២០០៧ ។ នៅថ្ងៃទី ២១ខែមីនា លោកត្រូវបានដោះលែង ក្រោយការសាកសួរពេញមួយថ្ងៃ និង ជាលើកទីពីរ ពាកព័ន្ធនឹងអំពើពុករលួយ ទទួលប្រាក់សំណូក និងគេចពន្ធ ។
លោក ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២០ខែមីនា ហើយត្រូវបានចាប់ខ្លួនវិញ នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី២១ ខែមីនា ហើយក៏ត្រូវបានដោះលែងវិញនៅរសៀលថ្ងៃដដែល។
នៅពេលនេះដែរ បុគ្គលដែលជាអតីតមន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលលោកហ្គាដាហ្វី បានផ្តល់ភស្តុតាងបន្ថែម ដើម្បីចោទប្រកាន់អតីតប្រធានាធិបតី សាកូហ្ស៊ី ។ ការចោទប្រកាន់លើលោកមានតាំងពីឆ្នាំ ២០១២ ហើយនៅឆ្នាំ២០១៣ ប៉ូលិស បានចាប់ផ្តើមស្រាវជ្រាវពាក់ព័ន្ធនឹងស្ថានភាពខាងលើ ។
ក្រៅពីលោក សាកូហ្ស៊ី នៅមានអតីត រដ្ឋមន្ត្រី ជាច្រើនរូប ក៏ជាប់ពាក់ព័ន្ធនឹង ហេតុការណ៍ខាងលើនោះដែរ ក្នុងនោះមានអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារំាង លោក Brice Hortefeuz ក៏ត្រូវបានប៉ូលិសសាកសួរពាក់ព័ន្ធនឹងសំណូកខាងលើដែរ។
ពាក់ព័ន្ធនឹងករណីខាងលើ បណ្តាញ ព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍ ទី២២ ខែមីនានេះបានឲ្យដឹងថា អតីតប្រធានាធិបតីបារាំងរូបនេះ កំពុងត្រូវបានគេស៊ើបអង្កេតសម្រាប់ការ ផ្តល់ហិរញ្ញប្បទានយុទ្ធនាការខុសច្បាប់, សកម្មភាព ក្រោមរូបភាព អំពើពុករលួយជាច្រើនទៀត ប៉ុន្តែទោះបីជាយ៉ាងណាក្តី នៅមិនទាន់ មានសេចក្តី សម្រេចសាលក្រមអាចធ្វើបាននៅឡើយខណៈដែលលោក Sarkozy ត្រូវបានគេដោះលែងជាបណ្តោះអាសន្ន កាលពីថ្ងៃពុធ ក្រោយការចាប់ឃាត់ខ្លួន និងសាកសួរអស់រយៈពេល ២ថ្ងៃរួចមក ។
ការអះអាងនិងចោទប្រកាន់ អំពីករណី ផ្តល់មូលនិធិពីលោក Gaddafi ទៅកាន់អតីតប្រធានាធិបតីបារាំងរូបនេះ គឺត្រូវ
បានធ្វើ ឡើងមកពី អ្នកជំនួញបារាំងនិងលីបង់ លោក Ziad Takieddine និងព្រមទាំងអតីតមន្ត្រីរដ្ឋាភិបាលរបស់ Gaddafi កាលពី អតីតកាលផងដែរ តែទោះជាយ៉ាងណា លោក Sarkozy វ័យ៦៣ឆ្នាំរូបនេះ នៅតែ បដិសេធអំពីបទចោទប្រកាន់នេះដដែល ៕ ម៉ែវ សាធី