ឧស្សាហ៍បើកលេងល្បែងស៊ីសង ការបង្ក្រាបរបស់សមត្ថកិច្ចក៏ញឹកញាប់ដែរ

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ ទីតាំង​បញ្ជល់មាន់ភ្នាល់ដាក់លុយលួចលាក់​ ដែលឧស្សាហ៍បើកលេងមួយកន្លែងត្រូវបានកម្លាំងអធិកា​រដ្ឋាននគរបាលក្រុងកំពង់ចាម​ សហការជាមួុយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលខេត្តធ្វើការបង្ក្រាប​ បន្តាប់ពីប្រជាពលរដ្ឋរាយ​ ការណ៍ពីទីតាំង​ខាងលើនេះ​ ។

សមត្ថកិច្ចបានអោយដឹងថា​ ទីតាំង​នេះស្ថិតនៅចំណុចក្នុងភូមិកំពង់រលីងសង្កាត់សំបួុរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយត្រូវបានបង្ក្រាបកាលពី​វេលា​​ម៉ោង​១​ និង​៣០​នាទី​ ថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ​២០១៨​ តាមបទបញ្ជាណែនាំពីលោកស្នងការខេត្ត​ ។

ជាលទ្ធផលបានដកហូតវត្ថុតាងរួុមមាន :តុដែក១​ កៅអីជ័រតូចធំចំនួុន៣០​ ,ហាន់តោអាប៉ោង១ផ្ទាំង ,ស៊ុំដាក់មាន់ចំនួុន១១​ ,កំរាលដាក់ចំនួុន៣​។ ចំណែកអ្នកលេងបានរត់បាត់អស់​ ​។ ដោយឡែកវត្ថុតាងមួយចំនួនដែលចាប់យកបានដុត​បំផ្លាញ​ចោលនៅនឹងកន្លែង​ និងមួយចំនួន​ទៀតយកមក​ រក្សាទុកនៅអធិការក្រុងកំពង់ចាម។

សមត្ថកិច្ចបានបញ្ជាក់ថា​ កន្លែងខាងលើនេះឧស្សាហ៍លួុចលេងល្បែងបញ្ជាល់មាន់ណាស់​ ហើយក៏​បង្ក្រាប​ញឹកញាប់​ដែរ​ ៕​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print