ជិះម៉ូតូដឹកឈើបើកបរល្បឿនលឿនបាត់ម្ចាស់ការ ដួលបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ យុវជនម្នាក់បានស្លាប់ភ្លមៗនៅនិងកន្លែងកើតហេតុខណៈដែលជិះម៉ូតូដឹកឈើបើកបរក្នុងល្បឿន​លឿនបាត់បងម្ចាស់ការដួលដោយខ្លួនឯង។

ហេតុការណ៍ជិះម៉តូដឹកឈើដួលខ្លួនឯងរហូតបោកក្បាល់ស្លប់ភ្លាមៗនោះបានកើតឡើងនៅវេលាម៉ោង១៣និង០៥​នាទី ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកានព្វស័កព.ស២៥៦១ត្រូវនិងថ្ងៃទី២៣ខែមិនា ឆ្នាំ២០១៨ស្ថិតផ្លូវ៧៦”A”ចន្លោះគីឡូម៉ែត្រ៧២និង៧៣ក្នុងភូមិអូរអាមឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះនោះជិះម៉ូតូដឹកឈើបើកបរល្បឿនលឿដួលដោយខ្លួនឯងបណ្ដាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ តែម្តង។

ប្រភពបន្តទៀតថាជនរងគ្រោះឈ្មោះណិក្រឹកភេទប្រុសអាយុ១៩ឆ្នាំជនជាតិស្ទៀងរស់នៅភូមិឃុំកើតហេតុខាងលើ។

ជិះម៉ូតូដឹកឈើប្រភេទកកោះចំនួន៣ដុំដោយបើកបរល្បឿនលឿនធ្វើឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យរួចរាល់បានប្រគលសាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិស្ទៀងផងដែរ ៕ ដោយ:ជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print