ប្រជាពលរដ្ឋជីករណ្ដៅបុកគ្រឹះសាងសង់ផ្ទះប្រទះក្បាលគ្រាប់ក្បាលមិនទាន់ផ្ទុះ១៣គ្រាប់បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋមួយគ្រួសារមានទីលំនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ខណៈជីករណ្តៅសម្រាប់ធ្វើការបុកគ្រឹះសាងសង់លំនៅដ្ឋាន បានប្រទះឃើញ ក្បាលគ្រាប់ក្បាលមិនទាន់ផ្ទុះ១៣គ្រាប់បង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៨។

សមត្ថកិច្ចបានអោយដឹងថា ក្បាលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលប្រជាពលរដ្ឋប្រទះឃើញនោះធុន១២០មីល្លីម៉ែត្រ និង ១០៥ មីល្លីម៉ែត្រដែលសល់ពីសម័យសង្គ្រាម ហើយក្រោយប្រទះឃើញបានរាយការណ៍ទៅអង្គភាពជំនាញ តាមរយៈនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់ប្អេរ ។
កម្លាំងជំនាញបានបន្តធ្វើការរាវរកក្នុងដីភូមិនេះអស់រយះពេល0២ថ្ងៃបន្ថែមទៀត រកឃើញក្បាលគ្រាប់មិនទាន់១២០មីល្លីម៉ែត្រ និង ១០៥មីល្លីម៉ែត្រ 0៨គ្រាប់ ប្រភេទគ្រាប់ភ្លើងបាញ់អោយភ្លឺសរុប១៣ គ្រាប់ និង រំសេវ0៥គីឡូ។
នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យ អាវុធជាតិផ្ទុះខេត្ត សហការជាមួយស៊ីម៉ាក់ ចុះទៅយកគ្រាប់ ដែលប្រជាពលរដ្ឋ បានប្រទះឃើញនៅចេញនិងបាន ប្រគល់ជូនអង្គភាព ស៊ីម៉ាក់ ដើម្បីគ្រប់គ្រងបន្ត ។

ចន្ថា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print