ឆ្លងចរន្តអគ្គីសនីឆេះបង្គោលភ្លើងផ្អើលប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ អគ្គីភ័យមួយបានឆាបឆេះបង្គោលភ្លើងបែកផ្កាភ្លើងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការទៅសមត្ថកិច្ចចុះអន្តរាគមន៍ភ្ញាមៗ កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចស្តុបកោសដូង ផ្លូវលេខ២៣០ កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក។
តាមសាក្សីបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញឆ្លងចរន្តអគ្គសនីខ្សែរភ្លើងដែលជាប់នៅខាងលើផ្ទះវេលុយទ្រូម៉ានី ភ្លាមនោះក៏បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់តែមិនអាចគ្រប់គ្រងបានទើបរាយការទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ភ្លាមនោះរថយន្តរបស់អធិការដ្ឋានខណ្ឌទួលគោកបានចេញមកជួយអន្តរាគមន៍ភ្លាមៗចំនួន២គ្រឿងតែមិនទាន់ហ៊ានបាញ់នោះទេព្រោះដោយសារតែមិនទាន់បិតចរន្តភ្លើងអស់។
បន្ទាប់មកទើបផ្ទុះរាល់ដាលដល់បង្គោលភ្លើងមួយកន្លែងទៀតទើបសមត្ថកិច្ចសម្រេចចិត្តបាញ់ពន្លត់តែម្តង ដោយប្រើប្រាស់អស់ទឹកចំនួន២រថយន្តទើបអាចគ្រប់គ្រងបាន។តែមិនមានរងរបួសដល់មនុស្សនោះទេ ដោយឡែកផ្ទះវេលុយទ្រូម៉ានីរងការខូចខាតអស់សំភារះមួយចំនួនដែរ៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print