ខេត្តឧត្តរមានជ័យ ៖ ទណ្ឌិតម្នាក់ឈ្មោះ ប្រាក់ អៀន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិអូជញ្ជៀនឃុំអន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ដែលបានរត់គេចខ្លួន បាត់រយះពេលពីថ្ងៃ នៅគ្រាដែលទណ្ឌឌិតរូបនេះ ត្រូវបានមន្រ្ដីអគារអនុរក្ស បញ្ជូនមកដេកសម្រាកព្រាបាលជុំងឺនៅមន្ទីពេទ្យបង្អែកខេត្ត កាលពីថ្ងៃទី២៣ខែមីនាឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។
រហូតថ្ងៃអាទិត្យ ០៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនៃកំលាំងអធិការដ្ឋាន នគបាលស្រុកអន្លង់វែង បានកំណត់មុខសញ្ញាឃាត់ខ្លួនជនត្រូវចោទ និងត្រូវ បញ្ជូន យកទៅផ្ដន់ទាទោសសាជាថ្មី វិញហើយ នៅថ្ងៃចន្ទ័ ទី២៦ខែមិនាឆ្នាំ២០១៨នេះ។
សមត្ថកិច្ចបានអោយដឹងថា ទណ្ឌឌិតដែលបាន ធ្វើការរត់គេចខ្លួន និងត្រូវ សមត្ថកិច្ចចាប់បានវិញនេះ បានជាប់ពាក់ពន្ធ័ទៅនិងករណីរំលោភសេពសន្ថវៈបានសម្រច ទៅលើអនិជន អាយុ១៣ឆ្នាំ ម្នាក់ឈ្មោះ ពម សខណ ជាសិស្ស រស់នៅជាមួយគ្នា ត្រូវជាកូនចុង រស់នៅ ក្នុងភូមិឃុំខាងលើ។
ទណ្ឌិតរូបនេះទើបតែជាប់ឃុំឃាំងនៅពន្ធធានាខេត្តឧត្តរមានជ័យបានរយះពេលតែពីខែតែប៉ុណ្ណោះ ដែលប្រពន្ធតុលាការនៅមិនទាន់បានសម្រេចសាលក្រមផ្ដន់ទាទោសនៅឡើយ ៕ ប៉ែន នួន