ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ លោក ទី សំណាង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ក្រុមចោរលួចម៉ាសីុនប៉ុស្តិផ្សាដែកបីនាក់ ពីបទ”លួច” ដែលប្រព្រឹត្តនៅភូមិថ្មី០១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ តាមមាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះត្រូវផ្តន្ទាទោសពី០៦(ប្រាំមួយ) ខែ ទៅ០៣(បី) ឆ្នាំ និងពិន័យជាប្រាក់ ១.០០០០០០(មួយលាន)រៀល ទៅ ៦.០០០០០០(ប្រាំមួយលាន) រៀល។
ជនត្រូវចោទទី០១-ឈ្មោះសារិន ម៉ាប់ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិពោធិយួន ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាលមុខរបរ កម្មករសំណង់ ទី០២-ឈ្មោះហ៊ា គឹមហេង ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិព្រែក
សំរោង១សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរកម្មករសំណង់ និងទី០៣-ឈ្មោះហៀង ហេង ភេទប្រុស អាយុ១៩ឆ្នាំ ទីំលំនៅភូមិពោធិយួន ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មុខរបររើសអេតចាយ។អ្នកទាំង០៣ ស្នាក់នៅផ្ទះជួលភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះឡូត៍ ផ្លេក ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ ជាងផ្សារដែក។
លោកអធិការបញ្ជាក់ថា៖កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះបានទៅផ្សារដំបូលផ្ទះឲ្យគេ បន្ទាប់មកចេញទៅហូបបាយហើយទុកម៉ាស៊ីនប៉ុស្តិ៍ផ្សារ០២គ្រឿងនៅកន្លែងខាងលើ ។ក្រោយហូបបាយរួចក៏ត្រឡប់មកវិញក៏បាត់ម៉ាស៊ីនប៉ុស្តិ៍ផ្សាទាំង០២គ្រឿងនោះតែម្តង ហើយជនរងគ្រោះបានឆែកកាម៉េរ៉ាសុវត្ថិភាពឃើញជនល្មើស២នាក់បានចូលធ្វើសកម្មភាពលួចយកដាក់រទេះអេតចាយ ហើយនាំគ្នាអូសចេញទៅ ហើយគាត់ក៏បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅឲ្យជួយស្វែងរក បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅបានសហការជាមួយប៉ុស្តិ៍កំពង់សំណាញ់ បានស្រាវជ្រាវឃាត់ជនសង្ស័យ បាន៣នាក់ខាងលើព្រមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី ៕ ឆ ដា