ពលរដ្ឋអេហ្ស៊ីបចាប់ផ្តើមទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតី

ចែករំលែក៖

កាលពីថ្ងៃទី២៦ ខែមីនា ពលរដ្ឋអេហ្ស៊ីបបានចាប់ផ្តើមទៅបោះឆ្នោតជ្រើសរើស ប្រធានាធិបតី ក្នុងការដឹកនាំអេហ្ស៊ីប រយៈ ពេល១អាណត្តិ៤ឆ្នាំ។ ការបោះឆ្នោតនេះត្រូវបានគេវាយតម្លៃថាជាការប្រកួតប្រជែងរបស់បេក្ខភាពដែលមានការគាំទ្រខ្ពស់គឺ ប្រធានាធិបតី Abdel Fattah El Sisi អាយុ៦៤ឆ្នាំ និងគូប្រជែង លោក Moussa Mostafa Moussa អាយុ៦៦ឆ្នាំ មកពីគណ បក្ស Al Ghad ដែលមិនសូវមានគេស្គាល់ ឡើយ។ អាចនិយាយបានថាការបោះឆ្នោតនេះគឺដើម្បីបង្ហាញពីទំនុកចិត្តរបស់ពលរដ្ឋទៅលើប្រធានាធិបតី El Sisi ជាថ្មី។

ការបោះឆ្នោតប្រធានាធិបតីអេហ្ស៊ីបធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ខែមីនា។ ពលរដ្ឋអេហ្ស៊ីប ប្រមាណ៥៩លាននាក់បាននាំគ្នាទៅបោះឆ្នោត ជ្រើសរើសប្រធានាធិបតី ។ តំបន់ ដែល មានប្រជាជនទៅបោះឆ្នោតច្រើន ជាងគេ គឺ នៅរដ្ឋធានីកៃរ៉ូ មានពលរដ្ឋ ៧,៥លាននាក់ទៅបោះឆ្នោត បន្ទាប់ មកទីក្រុង Giza មានពលរដ្ឋ ៥,២លាន នាក់។ កន្លងមក ការបោះឆ្នោតសម្រាប់ ពលរដ្ឋនៅក្រៅប្រទេស បានធ្វើឡើងនៅ១២៤ប្រទេសជុំវិញពិភពលោក។

ការបោះឆ្នោតនៅអេហ្ស៊ីបកើតឡើង ក្នុងពេលដែលអេហ្ស៊ីបកំពុងតែ ប្រឈម នឹងការវាយប្រហារភេរវកម្ម កើតឡើងជា បន្តបន្ទាប់បណ្តាលឲ្យ ប៉ូលិសទាហានរាប់ រយនាក់នៅក្នុងប្រទេសនេះស្លាប់។

ការវាយប្រហារភេរវកម្មភាគច្រើនស្ថិតនៅតំបន់ភាគខាងជើងប្រទេស សំដៅទៅលើក្រុមសន្តិសុខនិងអ្នកកាន់សាសនាកាតូលិក។ ដើម្បីការពារសន្តិសុខដល់ពល រដ្ឋទៅបោះឆ្នោត រដ្ឋាភិបាលបានសម្រេចដាក់ពង្រាយកម្លាំងការពារ រហូតដល់ទៅ ជាង ២សែននាក់ ៕  ម៉ែវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print