ភ្នំពេញ៖ ក្រុមក្មេងស្ទាវ៦នាក់ជិះម៉ូតូ៣គ្រឿងចូលមក ផឹកសុីក្នុងហាងខារ៉ាអូខេមួយកន្លែងរួចចេញមកវិញបានដកខ្សែក្រវ៉ាត់វាយទៅលើបុក្គលិកហាងម្នាក់ដែលកំពុង ឈនៅមុខហាងដែលមិនរឿងអីនោះបណ្តាលឲ្យខុសរួចដួលម៉ូតូខ្លួនឯងត្រូវបានបុក្គលិកវាយវិញរងរបួសស្រាល។
ហេតុការណ៍កើតឡើកាលពីវេលាម៉ោង១២រំលង អាធ្រាត្រឈានចូលថ្ងៃទី២៨ខែមិនាឆ្នាំ២០១៨ស្ថិតនៅចំណុចខារ៉ាអូខេគ្រួរសា(យីហោ អាយដូល)ដែលមានទីតាំងតាមបណ្តោយផ្លូវលេខ២៦១ ក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមសម្តីបុក្គលិកហាងខារ៉ាអូខេម្នាក់បានឲ្យដឹងថាមុនកើកហេតុមានក្នេងស្ទាវមួយក្រុមមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿងមានម៉ាកនីក លេត MSXបាននាំគ្នាចូលមកផឹកសុីនៅកន្លែងកើតហេតុខាងលើ វេលាម៉ោងប្រមាណជាង៩យប់នៅ ជាន់ខាងក្រោមដោយបានហៅស្រាផឹកអស់ចំនួន២ថូធំលុះបានផឹកសុីអស់ស្រាហើយបានឲ្យបុក្គលិកគិតលុយហើយបាននាំគ្នាជិះម៉ូតូចេញទៅបាត់លុះមកដល់ម៉ោងកើតហេតុមិនដឹកជារឿងអីនោះទេស្រាប់តែលេចមុខក្មេងស្ទាវទាំងនោះជិះម៉ូតូមកវិញខណះនោះមានស្ទាវ៣នាក់ក្នុងចំណោម៦នាក់ជិះម៉ូតូនិកមួយគ្រឿងដែលជាអ្នកដៃដល់បានដកខ្សែក្រវ៉ាត់វាយទៅលើរូបគាត់ដែលកំពុងឈនៅមុខហាងដែលឥតដឹងមានរឿងនោះបណ្តាលឲ្យខុសហើយដួលម៉ូតូខ្លួនឯង ត្រូវបានបុក្គលិករួមការងារជាមួយឃើញហេតុការណ៍នេះបាននាំគ្នាវាយទៅលើជនដៃដល់វិញបណ្តាលឲ្យរងរបួសស្រាលភ្លាមៗនោះរូបគាត់បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានឃាត់ខ្លួនជនដៃដល់បាចំនួន៣នាក់និងម៉ូតនិកមួយគ្រឿងនៅនិងកន្លែកើតហេតុចំណែកបក្ខពួក៣នាក់ទៀតពេលឃើញសមត្ថកិច្ចឃាត់ខ្លួនបក្ខពួកខ្លួនឯងបានហើយបាននាំគ្នាជិះម៉ូតូពីគ្រឿងគេចខ្លួនទៅបាត់។
ក្រោយកើតហេតុសមត្ថកិច្ចបានឲ្យភាគីទាំងសងខាងមកចរចាគ្នាដោយមានទាំងងខាងម្ចាស់គ្រប់គ្រងខារ៉ាអូចេញមកមិនចង់មានរឿងវែងឆ្ងាយបានប្រាប់ទៅសមត្ថកិច្ចឲ្យជួយណែនាំនិងអប់រំជនដៃដល់បន្ទាប់ពីមានកាណែនាំរួចសមត្ថកិច្ចមូលដ្ឋានបានថតរូបជនដៃដល់ទុកជាវត្ថុតាវរួចបានឲ្យត្រឡប់ទៅផ្ទះវិញ៕សុខាសែនជ័យ
...