សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​១៨ (សាខាផ្សារព្រែកឯង) សម្ពោធជាផ្លូវការ

ចែករំលែក៖

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំ និងបុគ្គលិក របស់ប៊ែលធី គ្រុបទាំងអស់ បានប្រារព្ធ​ពិធីសូត្រមន្ត បើកឲ្យដំណើរការ​សាលា​ ប៊ែលធី អន្តរជាតិទី១៨ (សាខាផ្សារព្រែកឯង) ដែលស្ថិតនៅផ្លូវជាតិលេខ1 សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោម​អធិបតី​ភាព ឯកឧត្តម លី ឆេងអគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ។

អគារប៊ែលធីទី១៨នេះ មានកម្ពស់​ ៧ជាន់ ក្នុងនោះ ជាន់ក្រោមដី គឺជាចំណត និងមាន ៧២បន្ទប់ ព្រមទាំងមានខ្លោងទ្វារដែលជាអត្តសញ្ញាណរបស់ប៊ែលធីផងដែរ។ ដោយមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អាណា​ព្យាបាលសិស្ស បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិទី១៨ ទទួលបានសិស្សចុះឈ្មោះចូលរៀនជិត ១.០០០នាក់ លើមាន

កម្មវិធីសិក្សាធំៗចំនួន ០៥ ដូចសាខាដទៃទៀតផងដែរ ដូចជា៖
១- ថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១-១២)​​៣-​ វគ្គបណ្តុះបណ្តាលជំនាញឯកទេស
២- ថ្នាក់ភាសាអង់គ្លេសទូទៅ (គ្រប់កម្រិត) ​​៤- វគ្គបណ្តុះ​បណ្តាល​កុំព្យូទ័រ
៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ (TOEFL​ &​ IELTS)
កន្លងមកសាលា ប៊ែលធី អន្តរជាតិ ក៏បានបញ្ជូល កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន០៨ លើកម្មវិធីដែលមានស្រាប់ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ​ រួមមាន៖
ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ (សិក្សាពីទស្សនទានព្រះពុទ្ធសាសនាច្បាប់ចរាចរណ៍ផ្លូវ​គោកនិងការយល់ដឹងពីគ្រឿងញៀន)
ទី២.កម្មវិធីពង្រឹងស្មារតី (ការប្រកួតប្រជែងនិយាយជាសាធារណៈ ការប្រកួតប្រជែង និយាយជាភាសាអង់គ្លេស និងវេទិកាជជែកពិភាក្សាជាសាធារណៈ)
ទី៣.កម្មវិធីទស្សនកិច្ចសិក្សា (ព្រះបរមរាជវាំង សារមន្ទីរជាតិ និងតំបន់ទេសចរណ៍នានា)
ទី៤.កម្មវិធីសិក្សាតាមទូរទស្សន៍ (សិក្សាពីចម្រៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនវាគ្មិនល្បីៗ)
ទី៥.កម្មវិធីប្រឡងសំណេរ (ភាសាខ្មែរ និងភាសាអង់គ្លេស)
ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា
ទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ
ទី៨.កម្មវិធីកីឡា (អប់រំកាយ តៃក្វាន់ដូ និងកីឡាបាល់ទាត់)។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង ក៏បានថ្លែងអំណរ​គុណចំពោះ មាតាបិតា អាណាព្យាបាល សិស្ស-និស្សិត​ទាំងអស់ ដែលតែងតែគាំទ្រនិងមានទំនុកចិត្តជឿជាក់មកលើសាលា ប៊ែលធី អន្តរជាតិ ព្រមទាំងបានសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រង នៅតាមបណ្តាសាខានីមួយៗ ដែលធ្វើអោយសិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិទាំងអស់ ទទួលបាននូវចំណេះដឹង ប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់។
ជា​ទីបញ្ចប់​ ឯកឧត្តម​បានប្រកាសបើកអោយដំណើរការជាផ្លូវការនូវ សាលា ប៊ែលធី អន្តរជាតិ​ទី១៨ (សាខាផ្សារព្រែកឯង) ចាប់ពីថ្ងៃនេះតទៅ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print