ឃាតកម្មសម្លាប់មនុស្សយកទៅបោះចោលក្បែរអង់តែនទូរស័ព្ទទាល់តែស្អុយអត់អ្នកណាស្គាល់

ចែករំលែក៖

ខេត្តកណ្ដាល ៖ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក្នុងសភាពស្អុយរលួយទៅហើយ កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹកថ្ងៃ អាទិត្យ១រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ចំណុចបង្គោលអង់តែនទូរស័ព្ទអូរល្វា ភូមិ អរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

សមត្ថកិច្ចនគរបាលស្រុកល្វាឯម បានឲ្យដឹងថា សាកសពនេះជាមនុស្ស ប្រុស មិនស្គាល់អត្តសញ្ញាណ អាយុប្រហែលចន្លោះពី៤០ឆ្នាំ ទៅ ៥០ ឆ្នាំ ស្លៀកខោខូវប៊យជើងវែងពណ៌ខៀវ កំណាត់យឺត ខ្សែក្រវាត់ពណ៌ខ្មៅ ក្បាលដែករូបផ្កាយ (ទាហាន)អត់មានពាក់អាវ ហើយមានស្ថានភាពរលេះរលួយសាច់ទៅហើយ ។

តាមកម្លាំងការិយាល័យបច្ចេកទេស វិទ្យាសាស្រ្តកម្លាំងអធិការដ្ឋាននគរបាលស្រុក និងនគរបាលប៉ុស្តិ៍ ពេទ្យមណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំ ភូមិ បានពិនិត្យសាកសព ឃើញថា សាកសពដេកផ្កាប់មុខដៃស្តាំមានស្នាមចាក់សាក់នៅលើកំភួនដៃ(រូបផ្កាកូលាប) ក្បាលផ្នែកខាងក្រោយ មុតដល់ខាងមុខ (ពីប្រជុំកណ្តាលរហូតដល់មុខលើចុងចិញ្ចើមខាងឆ្វេង) ស្លៀកខោលីអូពណ៌ខ្មៅ ក្នុងហោប៉ៅស្តាំខាងមុខ មាននាឡិកាមួយ ពណ៌ស សក់វែងស្លូត ធ្មេញធំរដិករដុបប្រហោងមិនស្មើស្នាមមុតមួយចំហៀងក្បាលផ្នែកខាងឆ្វេង ពីលើជើងសក់ផ្នែកខាងក្រោយ កាត់ទទឹងលើស្លឹកត្រចៀកខាងឆ្វេងមកដល់លើចិញ្ចើមខាងស្តាំ មានស្នាមបាក់ឆ្អឹងកំភួនដៃខាងឆ្វេង បាក់ជាពីរកំណាត់ដាច់ចេញពីគ្នានិង បាក់ភ្លៅខាងឆ្វេងលើក្បាលជង្គង់។

ក្រោយពីពិនិត្យរបស់កម្លាំងជំនាញ បានបញ្ជាក់ថា ករណីនេះ ជាករណីឃាតកម្មហើយបច្ចុប្បន្នសាកសពត្រូវបានកប់នៅវត្តឧទុម្ពរ ភូមិអរិយក្សត្រឃុំអរិយក្សត្រ ដើម្បីបន្តស្រាវជ្រាវរកក្រុមគ្រួសារ និង ស្វែងចាប់ខ្លួនជនដៃដល់យកផ្តន្ទាទោសតាមច្បាប់ឲ្យបាន ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print