ចាប់រំលោភក្មេងស្រីគេចខ្លួនបាន១ថ្ងៃ សមត្ថកិច្ចតាមក្របួចជាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ឃើញនាងដើរតែឯង បុរសកំហូចបានធ្វើសកម្មភាពចាប់រំលោភ បានសម្រច បន្ទាប់ពីគេចខ្លួនបាន ១ថ្ងៃ ត្រូវជនរងគ្រោះប្តឹងសមត្ថកិចតាមចាប់ខ្លួនកសាងសំណុំរឿង ។ ក្រោយឃាត់ខ្លួន ជនសង្ស័យឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះប្រាកដមែន ។

កាតឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៩ និង ០០នាទីព្រឹក នៅភូមិសុបិន្តឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដោយកម្លាំងព្រហ្មទណ្ឌស្រុក សហកាជាមួយកម្លាំងប៉ុស្ដិត្រពាំងគង ។

ជនសង្ស័យឈ្មោះ ស៊ុន វិន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិសុបិន្តឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្មេងស្រីឈ្មោះ សសផ អាយុ ១២ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបណ្តឹងពីអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះរួចមកសមត្ថកិចចុះទៅឃាត់ខ្លួនយកមកសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា កាលពីវេលា ម៉ោង ១៨ និង ៤០នាទី ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨រូបគេពិតជាបានរំលោភសេពសន្ថវ: ទៅលើជនរងគ្រោះខាងលើពិតប្រាកដមែន ខណៈក្មេងស្រីរងគ្រោះដើរម្នាក់ឯង ។

ក្រោយស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យរួចមក សមត្ថកិចបានកសាងសំណុំរឿងបញ្ជូនសង្ស័យទៅកាន់ការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជនចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print