ដួង ម៉ានិ​ចធ្វើខួបឥតព្រាងទុក

ចែករំលែក៖

ភ្នំពេញ៖ទើបនឹងវិលត្រឡប់មកពីរៀបចំពិធីចម្រើនព្រះជន្មម្តាយនាទឹកដីកំណើតខេត្តបន្ទាយមានជ័យ ដួង ម៉ានិច បានរៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំល្មមមួយកាលពីរាត្រីថ្ងៃទី០២ខែមេសានេះ។ ទោះឥតព្រាងទុកក៏កម្មវិធីនេះមានការចូលរួមច្រើនពីភ្ញៀបជាមិត្តរួមអាជីព។

តារាសម្តែង ដួង ម៉ានិច ចាប់ផ្តើមមានយីអ៊ុនឡើងខ្លាំងក្រោយពីនាងចាប់បានឱកាសសម្តែងក្នុងភាពយន្តជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រៅពីឱកាសកើបប្រាក់សន្ធឹកសន្ទាប់ពីការងារថ្មីៗក្នុងសិល្បៈកំពុងសម្រុកខ្លាំងបន្ទាប់ពីនាងតស៊ូក្នុងអាជីពនេះអស់ជាច្រើនឆ្នាំ ។ នាងកាន់តែលេចធ្លោខ្លាំងក្រោយពីទទួលបានតំណែងថតភាពយន្តក្នុងតំណែងតួឯកជាច្រើនបន្តបន្ទាប់។ ដួង ម៉ានិ​ច ធ្លាប់បានធ្វើឲ្យគេភ្ញាក់ផ្អើលបន្ទាប់​ពីនា​ងបា​នរៀ​បចំ​ពិធី​ឡើង​ផ្ទះថ្មី នៅ​បុ​រីប៉េង ហួត និង​​បុណ្យច​​ម្រើន​ព្រះជ​ន្មម្តា​យនា​ង​ស្រុក​កំណើ​ត ថ្មី។

នាងក៏បានរៀបចំពិធីខួបកំណើតមួយផងដែរដើម្បីជួបជុំអ្នកជិតដិតមួយចំនួន។កម្មវិ​ធីខួ​បកំ​ណើតរ​បស់​នាង​ទ​ទួលស្វា​មគម​ន៍ភ្ញៀ​វ​ជាច្រើ​នជា​ង​អ្វីដែ​លនាង​រំពឹ​ង​ទុក​ព្រោះតែ​នាង​យ​ល់ថា​មាន​ក​ម្មវិ​ធី​ជាច្រើ​នជា​ន់ចំ​ថ្ងៃខួ​បកំ​ណើតនាង​ ប៉ុ​ន្តែវ​ត្ត​មានភ្ញៀវ​ជាច្រើ​នស្ទើ​តែធ្វើ​ឲ្យ​តា​រា​ស្រីរូ​បនេះស្រ​ក់ទឹ​កភ្នែ​ក​ព្រោះក្តីរំ​ភើ​ប។ នាង​ថាក​ម្មវិ​ធីខួ​បកំ​ណើត​នេះមិ​ន​បាន​ព្រាង​ទុក​យូនោះទេ​ ហើយ​អ្នកសិ​ល្បៈជា​ច្រើន​ដែល​នាង​មិ​នបាន​អ​ញ្ជើញ​ព្រោះតែ​ពេលវេលា​ប្រថុ​ច​ញ៉ុចពេ​ក។​

...

នាងថា​ ទោះអ្ន​កចូ​លរួ​មជា​ភ្ញៀវ​ទើប​នឹ​ងប​ង្ហាញ​វត្ត​មាន​ក្នុង​ពិធី​ឡើង​គេហដ្ឋា​នថ្មី​រប​ស់នា​ងក្តីក៏នាងនៅតែ​មិនខ្លា​ចចិ​ត្តពួ​កគេ​ដែរ​ព្រោះតែកា​រស្រ​លាញ់រាប់​អាន​មិន​បាន​ធ្វើឲ្យ​ពួ​កគេ​យ​ល់ថា​មានរ​វល់​ញឹកញាប់​នោះទេ​សំខាន់​គឺការ​ជួបជុំ​មួយ​ដ៏​សប្បាយ​រីក​រាយ។ ទន្ទឹ​មគ្នា​នេះនា​ងក៏​ថ្លែងកា​រសុំ​ទោសចំ​ពោះមិ​ត្តភ័ក្កិ​ និង​ផលិ​ត​ក​រជា​ច្រើន​ដែល​នា​ងមិ​ន​បាន​អញ្ជើ​ញព្រោះ​តែមិ​ន​មានពេ​លគ្រប់​គ្រា​ន់៕ ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print