ជនជាតិវៀតណាម១០នាក់ និងគោយន្តកែច្នៃ៣គ្រឿង ឆ្លងដែនខុសច្បាប់ ត្រូវឃាត់ខ្លួនដោយកម្លាំងចម្រុះស្រុកអូរយ៉ាដាវ

ចែករំលែក៖

ខេត្តរតនគិរី ៖ ជនជាតិវៀតណាម១០នាក់ និងគោយន្តកែឆ្នៃចំនួនបីគ្រឿង ត្រូវបានកម្លាំងចម្រុះស្រុកអូរយាដាវ ចុះបង្ក្រាបឃាត់ខ្លួន និងរឹបអូសបាន ខណៈដែលពួកគេបានឆ្លងដែនដោយខុសច្បាប់ ។

ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង១៤.០០នាទី ថ្ងៃអាទិត្យ ១ រោច ខែចេត្រ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចបង្គោលឡាក់លេខ២៦/២ ស្ថិតក្នុងភូមិភិៈ ឃុំសេសាន្ត ស្រុកអូរយាដាវ ខេត្តរតនគិរី ។

តាមប្រភពពីកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនោះបានឲ្យដឹងថា ក្រុមការងារចុះបង្ក្រាបនោះបានឃើញជនជាតិវៀតណាមចំនួន១០នាក់ និងគោយន្តកែឆ្នៃ៣គ្រឿង ដែលទុកនៅលើច្រាំងទន្លេសេសាន្ត ថែមទាំងមានទូកកាណូតកំពង់ចម្លងមនុស្សទាំង១០នាក់នោះ មកត្រើយម្ខាងនៃកម្ពុជា ទើបកម្លាំងបានឃាត់ខ្លួនជនជាតិវៀតណាមទាំង១០នាក់ និងគោយន្តកែឆ្នៃបីគ្រឿងនោះទៀតតែម្តង រួចរាយការណ៍ជូនថ្នាក់លើ ។

ប្រភពបន្តថា ក្រោយពីឆ្លងយោបល់ថ្នាក់លើ លោកអភិបាលខេត្តបានបញ្ជាឲ្យនាំខ្លួនជនជាតិវៀតណាមទាំង១០នាក់នោះ ទៅប្រគល់ឲ្យខាងវៀតណាមវិញ ដោយឃាត់រក្សាទុកគោយន្តកែឆ្នៃទាំង៣គ្រឿង ប្រគល់ឲ្យផ្នែកជំនាញរដ្ឋបាលព្រៃឈើបកែវចាត់ការតាមច្បាប់ព្រៃឈើ ។

ក្នុងនោះជនជាតិវៀតណាមដែលឃាត់ខ្លួនបានចំនួន១០នាក់ មានឈ្មោះទី១ ឌី កុកហាយ ទី២ ឈ្មោះ តឹ ង៉ុកហ្វុង ទី៣ ឈ្មោះ ថាង សុងកឿន ទី៤ ឈ្មោះ ដូ ថាន់មីន ទី៥ ឈ្មោះ ហ្វាម វ៉ាន់ថាញ់ ទី៦ ធឿ វ៉ានតិ ទី៧ ឈ្មោះ ហ្វៀង វ៉ាន់ឡុង ទី៨ឈ្មោះ តឹង សុិនហាយ ទី៩ឈ្មោះ ថឹង អាញវ៉ូ ទី១០ឈ្មោះ ហ្វៀន តាងតួន ។

បើតាមប្រភពបានបង្ហើបថា ក្រុមជនជាតិវៀតណាម និងគោយន្តឆ្នៃទាំអស់នោះ បម្រុងឆ្លងចូលទៅកាប់ និងដឹកជញ្ជូនឈើនៅក្នុងទឹកដីតំបន់ភ្នុំអូរយក្សគ្រាក់ និងអូរយក្សគ្រឹម ភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ជាប់ព្រុំប្រទល់ស្រុកតាវែង ដែលបច្ចុប្បន្នមានក្រុមឈ្មួញមួយក្រុម កំពុងរត់ការដើម្បីសម្រុកធ្វើសកម្មភាព នាអំឡុងពេលបុណ្យចូលឆ្នាំខ្មែរនេះតែម្តង ។

ប៉ុន្តែដោយសារការនាំចូលនេះឆ្លងកាត់ក្នុងទឹកដីស្រុកអូរយាដាវ ដែលជាតំបន់ឈ្មួញមិនបានរត់ការ ទើបកម្លាំង សហការរបស់ស្រុកបង្ក្រាបតែម្តង។

តែទោះជាយ៉ាងណាប្រភពផ្លូវការមួយនេះ មិនអាចសុំការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធបានទេ ដោយខ្លះឆ្លើយថា មនុស្សដែលឃាត់ខ្លួននោះឲ្យត្រឡប់ទៅវិញហើយ ឯគោយន្តច្នៃប្រគល់ឲ្យជំនាញគេចាត់ការរួចរាល់អស់ហើយ ៕ ជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print