ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើប របស់ ចិន បានធ្វើឲ្យប្រទេសនេះនៅតែបន្តរក្សា ក្តីសុបិន នាំមនុស្សទៅកាន់ភពព្រះចន្ទ្រ ដោយមីស៊ីល Long March បើទោះបី ស្ថានីយអវកាសគ្មានមនុស្សបើក របស់ចិន បានធ្លាក់មកលើផែនដីវិញហើយក្តី។ ការធ្លាក់នោះចិនមិនបានបញ្ជាក់ពីមូលហេតុនោះទេ ដោយគ្រាន់តែបញ្ជាក់ថាស្ថានីយអវកាស ឈប់ដំណើរការ។
សារព័ត៌មាន Channel News Asia បានផ្សាយថា យានអវកាស Tiangong-1 បានធ្លាក់មកភពផែនដីនៅថ្ងៃចន្ទនេះ ដែលត្រូវបានគេបម្រុងទុក ដើម្បីធ្វើជា ដុំថ្មជា យានចម្លងមួយ ប៉ុន្តែបញ្ហារបស់ វាបង្ហាញឲ្យឃើញ ពីការលំបាកដែលស្ថិត នៅទីលំហ ។ ក៏ប៉ុន្តែ ប្រទេសចិន បានធ្វើដំណើរយ៉ាង វែងឆ្ងាយ ដែលជាការប្រកួតប្រជែងរបស់ ខ្លួន ជាមួយនឹងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលបានបាត់បង់យានអវកាស អវកាស យានិក ជាច្រើនទសវត្សមកហើយ ។
ប្រទេសចិន បានមើលឃើញ អំពីភាព ល្អប្រសើរជាងមុន ហើយក្រុងប៉េកាំង បានយល់ឃើញអំពីកម្មវិធីអវកាស ដែល បានគ្រប់គ្រង ដោយយោធារបស់ខ្លួន ដែលនេះជាសញ្ញាមួយបង្ហាញ ឲ្យឃើញ អំពីភាពរីកចម្រើនលំដាប់ សកលលោក និងការកើនឡើងនូវកម្លំាង បច្ចេកវិទ្យារបស់ខ្លួន ។
កន្លងមកចិនទទួលបានជោគជ័យយ៉ាងខ្លាំង លើវិស័យអវកាស ដោយចិនបាន បាញ់បង្ហោះ ផ្កាយរណបស្រាវជ្រាវជាច្រើនលើកទៅលើតារាវិថីផែនដី ។ នៅថ្ងៃអនា គតចិន នឹងបង្កើតស្ថានីយអវកាសមាន មនុស្សនៅ ដូចជាស្ថានីយ អវកាសអន្តរ ជាតិ ISS ជាដើម ៕ ម៉ែវ សាធី