ខ្សឹបដាក់ត្រចៀក៖ វង់អាប៉ោង បៀរ ឈ្មោះធន់ ភ្នាល់ចាក់មួយដៃៗរាប់ពាន់រាប់មុឺនដុល្លារ ទីតាំងក្នុងផ្សារតូចរតនាផ្លាហ្សា ច្រកចូលទី២ ក្នងសង្កាត់ស្រះចក ខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ អាប៉ោងចាក់មួយខ្សែៗ ឬមួយគ្របៗ សុីសងរាប់ពាន់រាប់មុឺនដុល្លារ ដោយឡែកបៀរប្រភេទសាប់សាមវិញ១ទឹកចាប់ពី៥០០ដុល្លារឡើងទៅ ជាមួយនិងការហ៊ោរកញ្ចៀវលាន់ឮកងរំពង ប្រមូលផ្តុំដោយសមត្ថកិច្ចបុណ្យស័ក្តិខ្ពស់ អ្នករកសុីលក់ឡាន លោកឧកញ៉ា ។ល។ សុទ្ធតែញៀនល្បែងឈ្នះចាញ់រាប់មុឺនដុល្លារក្នុង១ថ្ងៃៗ ។
ទីតាំងបនល្បែងខាងលើឋិតនៅក្នុងផ្សារតូចរតនាផ្លាហ្សា ច្រកចូលទី២ជាប់នឹងហ្គេមបាញ់ត្រីរបស់ចែគង់ ក្នងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ អ្នកឃើញសកម្មភាពនេះបង្ហើបថា៖ មានការសម្រុកលេង មនុស្សច្រើនពេញបន្ទុកចាប់ពីម៉ោង៥ល្ងាចរហូតដល់ភ្លឺឯណ្ណោះ គឺប្រមូលផ្តុំអ្នកញៀនល្បែងមកពីគ្រប់ទិសទី ស្រែកហ៊ោរមួយទំហឹង អត់ដែលរំខានអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានសូម្បីបន្តិច សង្ស័យថា៖ ទីតាំងបនល្បែងនេះបានបង់លុយដល់អ្នកពាក់ព័ន្ធមានតួនាទីបង្ក្រាប?
ម្ចាស់ទីតាំងបនល្បែងនេះត្រូវបានគេដឹងថា៖ ឈ្មោះ«ធន់» ដោយទីតាំងខាងលើនេះបានដំណើរការយ៉ាងរលូន ខណះសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធលាក់លៀមដល់គណៈបញ្ជាការឯកភាពខណ្ឌ ទុកជាប្រយោជន៍ឆ្នាំងបាយ ។
ព្រោះកន្លងមកបញ្ហានេះ គណៈបញ្ជាការឯកភាពខណ្ឌ លោក សុខ ពេញវុធ តែងតែមានវិធានលុបបំបាត់ និងឲ្យមន្រ្តីចុះបង្ក្រាបរហូត ។ ហើយទីតាំងនេះអាជ្ញាធរនឹងរកឲ្យឃើញមន្ត្រីណាខ្លះនៅពីក្រោយខ្នងទីតាំងបើកបនល្បែងសុីសងមួយនេះ? បទល្មើសអាចផ្តើមចេញពីប្រភពនៃបនល្បែងសុីសងនេះក៏អាចថាបាន ហើយការបើកដំណើរការល្បែងដ៏រលូននេះក៏ផ្ទុយពីគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពផងដែរ ៕

ដោយ៖ ខ្សឹបដាក់ត្រចៀក

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print