មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចស្រុកមេមត់ឃាត់ខ្លួនតាមអំណាចដីកាតុលាការខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹកមិញ កំលាំងជំនាញនៃអធិការដ្ឋាននគរ បាលស្រុកមេមត់ ដឹកនាំដោយលោកវរសេនីយ៍ឯក ហុង គឹមហឿនអធិការនគរបាលស្រុក និងក្រោមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រតិបត្តិការអនុវត្តដីការបង្គាប់អោយចាប់ខ្លួនលេខ៦ ចុះថ្ងៃទី៤ខែមករាឆ្នាំ ២០១៨របស់សាលាដំបូងខេត្តត្បូងឃ្មុំ។

​ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់ខ្លួនមុខសញ្ញា០១នាក់នៅទីតាំងលាក់ខ្លួនចំណុចព្រៃខ្មោចស្ថិតក្នុងភូមិគគីរជើង ឃុំគគីរ​ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មុខសញ្ញាខាងលេីឈ្មោះ នង ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិគគីរត្បូង​ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ ពាក់ព័ន្ធករណី​”ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន”។

​បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនមុខសញ្ញាខាងលេីមកអធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនិតិវិធី៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print