រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នារងការខូចខាតសំណាងល្អមិនមានអ្នករងរបួស

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាបណ្តាលអោយរងការខូចខាតតែសំណាងល្អមិនមានអ្នករងរបួសហើយគេសង្ស័យថាមកពីរថយន្តដឹកឥដ្ឋដែលបើកពីក្រោយចាប់ហ្វាំងមិនសុី។

គ្រោះថ្នាក់ចរាចរនេះបានកើងកាលពី ថ្ងៃ ពុធ ៤ កើតខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៨ នៅចំណុចមុខធនាគាជាតិ តាមបណ្តោយផ្លូវភ្នំពេញហាណូយភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

អ្នកឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេឃើមានរថយន្តធុនធំដឹកដី១គ្រឿងព័ណសពាក់ស្លាកលេខភ្នំពេញ3A.3905 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុអ្នកបើកបរក៍បួងចង្កូតបត់មកឆ្វេងពេលនោះក៍មានរថយន្ត១គ្រឿងទៀតម៉ាកISUZU ពាក់ស្លាកលេខភ្នំពេញ3B.4247 របស់ក្រុមហ៊ុនតេឡាបើកមកពីក្រោយហើយអ្នកបើកបរក៍បត់ឆ្វេងដែពេលនោះស្រាប់តែមានរថយន្ត១គ្រឿងទៀតម៉ាកហុីយ៉ាន់ដាយក្បាលព័ណលឿងពាក់ស្លាកលេខប៉ៃលិន 3A.0212 ដោយដឹកឥដ្ឋពេញរថយន្តបើកមកពីក្រោយក្នុងទិសដៅស្របគ្នាសង្ស័យអ្នកបើកបរចាប់ហ្វាំងមិនសុីក៍ជ្រុលទៅបុកនិងរថយន្តដឹកសាំងរបស់ក្រុមហ៊ុនតេឡាពីក្រោយហើយរថយន្តតេឡាក៍ជ្រុលទៅបុកនិងរយន្តធុនធំប្រភេទដឹកដីបណ្តាលអោយរងការខូចខាតផ្នែកខាងមុខនិងខាងក្រោយហើយរថយន្តដឹកឥដ្ឋរងការខូចខាតផ្នែកខាងមុខចំណែករថយន្តដឹកដីវិញមិនខូចខាតនោះទេ។ប៉ុន្តែសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនោះមិនមានអ្នករងរបួសទេ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរខណ្ឌបានចុះមកពិនិត្យធ្វើារវាស់វែងនិងអោយភាគីទាំងធ្វើការចចារគ្នាក្រោយមកភាគីខាងរថយន្តដឹកដីសុំរួចខ្លួនដោយឡែកភាគីខាងរថយន្តក្រុមហ៊ុនតេឡានិងរថយន្តដឹកឥដ្ឋដោះស្រាយគ្នាមិនត្រូវទើបសមត្ថកិច្ចយករថយន្តទាំងពីគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕​ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print