នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់និងគ្រោងបញ្ជូនកូនចិត្តតិរិច្ឆាន លើកដៃកាប់សម្លាប់ឪពុកខ្លួនឯង ខឹងបាត់លុយ៣០០០រៀល ទៅតុលាការនៅរសៀលនេះ

ចែករំលែក៖

ខេត្តកណ្តាល៖ ប្រភពព័ត៌មានបានបង្ហើបអោយដឹងថា នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនិងគ្រោងបញ្ជូនកូនចិត្តតិរិច្ឆាន លើកដៃកាប់សម្លាប់ឪពុកខ្លួនឯង ខឹងបាត់លុយ៣០០០រៀល ទៅតុលាការ នៅរសៀលនេះ។

សូមជម្រាបថា ហេតុការណ៍កាប់សម្លាប់យ៉ាងសាហាវឃោរឃៅនេះបានកើតឡើងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ឯម សារឿន ភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ទោ អ៑ាវ ចំរើន ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងថា ជនរងគ្រោះ០១នាក់ឈ្មោះ ឯម សារឿន ភេទប្រុស អាយុ៦៦ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករទីលំនៅភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯមខេត្តកណ្តាល។ ជនសង្ស័យ ០១ នាក់
ឈ្មោះ ឃុត ចន្នី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករទីលំនៅភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯមខេត្តកណ្តាល។ វត្ថុតាងចាប់យក កាំបិតផ្គាក់ដងខ្លី ដងឬស្សី ប្រវែង៦៩ស.ម ផ្លែមានប្រវែង ៣១ស.ម។

លោកស្នងការបានបញ្ជាក់ថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែលម៉ោង២រសៀល ជនសង្ស័យ បានត្រឡប់មកពីលក់ឆៃថាវ មកដល់ផ្ទះបានរាប់លុយឃេីញ ៧០.០០០រៀល ហេីយរៀបទុកនៅក្នុងកាបូបស្ពាយ។

បន្ទាប់មកបានដេកអង្រឹងប្រឡែងលេងជាមួយកូនឆ្កែ ដែលមានស្ពាយកាបូប ជាប់និងខ្លួន ។ ប៉ុន្តែ មិនបានដេកលក់ទេ លុះមួយស្របក់ទៀតមានអារម្មណ៍ថាសង្ស័យបាត់លុយ ក៏រាប់ម្តងទៀត បានឃេីញថា លុយខ្លួនបាត់ចំនួន ៣.០០០រៀល ស្រាប់តែមានកំហឹងក្នុងខ្លួន ចុកពោះ ជួនពេលឪពុកឈ្មោះឯម សារឿន បានដេីរមកដល់ផ្ទះ អង្គុយលេីគ្រែ ហេីយសម្លឹងមកកូន ភ្លាមនោះ កូនឈ្មោះឃុត ចន្នី បានទាញ យកកាំបិត នៅលេីគ្រែ មកកាប់ឪពុកត្រូវចំកខាងក្រោយបណ្តាល ឲ្យធ្លាក់ពីលេីគ្រែ ស្លាប់ភ្លាមតែម្តង៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print