លោកអូស្មាន ហាស្សាន់៖ អំពាវនាវឲ្យពលរដ្ឋខ្មែរ ដែលកំពុងធ្វើការងារនៅម៉ាឡេស៊ីទាំងអស់ សូមរក្សាភាពផ្លៃផ្នូរ 

ចែករំលែក៖

កូឡាឡាំពូរ៖ លោក អូស្មាន ហាស្សាន់អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ រកស៊ី និងប្រកបរបរផ្សេងៗ នៅប្រទេសម៉ាឡេស៊ី ទាំងអស់ត្រូវគោរព្ធប្រតិបត្ដិតាមក្រមសីល្បធម៌និងច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវកុំប្រព្រឹត្ដ អំពើ មិនគប្បី នាំឲ្យអាប់អោនកិតិ្ដយសខ្មែរ ។
លោក អូស្មាន ហាស្សាន់  រដ្ឋ​មន្រ្តី​ប្រតិភូអម​នាយក​រដ្ឋមន្ត្រី  និងលោកស្រី រដ្ឋម៉ានី ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេសុី អំពាវនាវ បែបនេះខណៈ លោកអញ្ជើញជួបសំណេះសំណាល ផ្ដល់កិត្ដិយស លើកទឹកចិត្ដជាមួ​យ​បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន៤១២ នាក់ មកពីបណ្តារដ្ឋក្នុងតំបន់ផ្សេងៗគ្នា ដែលបាននឹងកំពុងស្នាក់នៅធ្វើការ រកស៊ី ស្របច្បាប់  នៅប្រទេសម៉ាឡេសុី ។ កាលពីរសៀលថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី៥មេសា ឆ្នាំ២០១៨ កូឡាឡាំពួរ ។

      លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ សូមបងប្អូន ពលរដ្ឋខ្មែរដែលកំពុងធ្វើការងារនៅម៉ាឡេស៊ីទាំងអស់ មេត្ដារក្សាភាពផ្លៃផ្នូរ ជាខ្មែរ កុំប្រព្រឹត្ដអំពើមិនគប្បី នាំអោយអាប់អោនកិតិ្ដយសជាខ្មែរ ។ បច្ចុប្បន្នស្ថានភាព នយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្រោមការដឹក​នាំរបស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសន្តិភាពនិង មានការអភិវឌ្ឍ។ ក្នុងឱកាសនេះដែរ ក្រោយពីបញ្ចប់ពិធីសំណេះសំណាល រួចមក លោក អូស្មាន ហាស្សាន់ ក៏បានចូលរួមពិសាអាហារ សាមគ្គីជាមួយបងប្អូន និងឧបត្ថ ម្ភដល់ជនពិការ ជនចាស់ជរាសិស្ស និស្សិត សរុបជាថវិកា អស់ចំនួន២៤០០ ដុល្លារ ផងដែរ។ ជាមួយគ្នានេះដែរ តំណាងឲ្យប្រជាពលរដ្ឋខ្មែរ ក៏ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ រាជ​រដ្ឋាភិ​បាលកម្ពុជាដែលបានចុះមកសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋយើងខ្ញុំ ​ហើយយើងខ្ញុំទាំងអស់គ្នា និងខិតខំរក្សាភាពផ្លៃផ្នូរឲ្យបានខ្ជួាប់ខ្ជួន ដើម្បីលើកកម្កើងប្រពៃណីខ្មែរ និងកិត្ដិយសប្រទេសជាតិ និងសង្គម បន្តរបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូត។

លោកស្រី រដ្ឋ ម៉ានី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅ ប្រទេសម៉ាឡេសុី បានបញ្ជាក់ថា៖ លោកស្រីនិងខិតខំចុះអប់រំបងប្អូនខ្មែរ ដែលកំពុងធ្វើការងារនៅម៉ាឡេស៊ីទាំងអស់ ឲ្យយល់ដឹងពីច្បាប់ទម្លាប់ ប្រពៃណី និងគោរព្ធតាមលក្ខខណ្ឌ ច្បាប់ការងារឲ្យបានត្រឹមត្រូវពិសេស ក្នុងនាម តំណាង រដ្ឋាភិបាលកម្ពុជា គឺនៅរងចាំដោះស្រាយសម្រួលនូវផលវិបាកផ្សេងៗ ដែលបងប្អូនជួបប្រទះ គឺព្យាយាមនៅ បម្រើបងប្អូនគ្រប់ពេលវេលានៅទីនេះ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print