តារាជាច្រើនចូលរួមអបអរពិធីចូលឆ្នាំថ្មីនៅ Friend House

ចែករំលែក៖

ភ្នំពេញ៖កាលពីរាត្រីថ្ងៃទី៩ខែមេសានេះគេឃើញមានវត្តមាន សិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនបានចូលរួមក្នុងកម្មវិធីជួបជុំអបអរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ  ដែលរៀបចំឡើងដោយភោជនីយដ្ឋាន Friend House  

សិល្បករដែលចូលរួមក្នុងឱកាសនេះមានដូចជាលោក ប៉ែន សារ៉ាវ កញ្ញា ហេង ស្រីពេជ្រ លោកសាទ័រ កាទូនស្មល លោកហង្ស សុវណ្ណារិទ្ធ លោក អ៊ុង សុវណ្ណារឹទ្ធ លោក ផាត់ ពិដោ កញ្ញា ហ្វារីដា លោក ម៉ាហ៊ុន លោក ផានិត ជាដើម ។

លោក យ៉េប រ៉ូហ្វាត ដែលជាផលិតករ បានបញ្ជាក់ថាដោយមានការជំរុញលើកទឹកចិត្តពីសំណាក់ម្ចាស់ហាងផ្ទាល់លោកចូលរួមបង្កើតកម្មវិធីកម្សាន្តសប្បាយជាច្រើនមានដូចជាការច្រៀងរាំចង្វាក់ប្រជាប្រិយខ្មែរ ការលេងល្បែងប្រជាប្រិយ ការប្រកួតច្រៀង ការប្រកួតរាំ លេងល្បែងប្រជាប្រិយខ្មែរជាដើម ។ ក្រៅពីនេះសូម្បីតែទិដ្ឋភាពក្នុងហាងក៏ត្រូវបានរៀបចំតុបតែងលម្អបែបប្រពៃណីខ្មែរគួរឲ្យទាក់ទាញផងដែរ។

លោក កែវ សំរិទ្ធិអ្នកគ្រប់គ្រងទូទៅនៃហាង Friend House បានបញ្ជាក់ថា ដើម្បីចូលរួមអបអរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ហាងបានបង្កើតកម្មវិធីកម្សាន្តសប្បាយៗជាច្រើនដើម្បីចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរ  និងជាការអរគុណដល់ភ្ញៀវ និងលើកទឹកចិត្តដល់បុគ្គលិកដែលបានខិតខំបំពេញការងារកន្លងមក។

លោកថា នៅថ្ងៃនេះក្រៅពីការតុបតែងនិងចូលរួមពីសិល្បករ បុគ្គលិកក៏តម្រូវឲ្យស្លៀកពាក់តាមបែបប្រពៃណីស្រុកស្រែចម្ការផងដែរ។

លោកបញ្ជាក់ថាកម្មវីធីនេះដែរក៏បានឲ្យបុគ្គលិកទាំងអស់ រួមទាំងភ្ញៀវដែលបានចូលរួមទទួលទានអាហារនៅហាងផ្ទាល់បានចូលរួមច្រៀងរាំកម្សាន្តសប្បាយទាំងអស់គ្នាផងដែរ៕  ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print