ពិធីការិនីគង់ សុជាតិ ផ្អែមល្ហែម និងរំភើបខ្លាំងខួបកំណើតឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖ ទោះបីជាមិនរៀបចំពិធីខួបកំណើតធំដុំ ប៉ុន្តែគង់ សុជាតិពិតជារំភើប និងទទួលបានសារជូនពរផ្អែមល្ហែមខ្លាំងពីអ្នកនៅជុំវិញខ្លួន ពិសេសស្វាមី និងកូនៗ ។

ខួបកំណើតឆ្នាំនេះនាងបានធ្វើឲ្យស្រ្តីជាច្រើនច្រណែនខ្លាំងចំពោះពិធីការិនី គង់ សុជាតិ ក្រោយពីតារាស្រីរូបនេះទទួលបានសារផ្អែមល្ហែមរបស់ស្វាមីព្រមពាក្យជូនពរនំខួបកំណើតបាច់ផ្កា និងកាដូអនុស្សាវរីយជាច្រើនពីសាច់ញាតិមិត្តភ័ក្កិ ។ ថ្ងៃទី១០មេសានេះត្រូវជាថ្ងៃខួបកំណើតរបស់អ្នកនាង គង់ សុជាតិ លោក ជា វិបុល បានធ្វើឲ្យភរិយារំភើបមិនតិចដែរ ។

ខួបកំណើតតារាស្រីវ័យមិនជ្រេតាមអាយុរូបនេះពិតជាពិសេសជាងរាល់ដងព្រោះតែស្វាមីនាងបានចំណាយពេលដ៏មមាញឹកនាំនាងទៅសាងភាពផ្អែមល្ហែមនៅប្រទេសសិង្ហបុរី ។ តាមរយៈរូបថតជាច្រើនសន្លឹករបស់អ្នកទាំងពីរមើលទៅពិតជាផ្អែមល្ហែមមិនច្រណែនមិនបាន ។

ក្រៅពីបាច់ផ្កាដ៏ស្រស់ស្អាត និងស្នាមថើបរួមជាមួយពាក្យពេចន៍ជូនពរដល់ភរិយាគេមិនបានដឹងថា លោក ជា វិបុល និងមានកាដូពិសេសអ្វីបន្ថែមទៀតទេ ។ ទន្ទឹមគ្នានេះមានសារជូនពរឱ្យជីវិតគូររបស់ពួកគេកាន់តែរឹងមាំ ។

ជាមួយគ្នានេះអ្នកនាង គង់ សុជាតិ បានបង្ហោះសារដ៏ផ្អែមល្ហែមទៅកាន់លោក ជា វិបុល ថា អរគុណណាស់សម្រាប់ការចំណាយពេលនៅជាមួយអូនហើយនេះជាដំណើរកំសាន្តដ៏អស្ចារ្យមួយសម្រាប់ឆ្នាំថ្មីហើយអរគុណបងដែលស្រលាញ់អូន និងមើលថែរគ្រួសារមួយនេះបានយ៉ាងល្អ ។ សារនេះក៏ក្រោយពេលដែលនាងបានចេញទៅរួមការងារជាមួយស្វាមី នៅទូរទស្សន៍ហង្សមាសកាលពីដើមខែមេសានេះផងដែរ ។

គេចាំបានថាពិធីករ ជា វិបុល និង គង់ សុជាតិ បានដឹកដៃគ្នាចូលរោងការយ៉ាងអធិកអធមកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅគេហដ្ឋានរបស់នាងម្តុំផ្សារថ្មី និងទទួលភ្ញៀវនៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ក្រោមវត្តមានមន្ត្រីមានមុខមាត់អ្នកជំនួញ និងសិល្បករជាច្រើនរូបទៀត ។ រហូតដល់ពាក់កណ្តាលឆ្នាំ២០១៦ពួកគេទទួលបានចំណងដៃកូនស្រីម្នាក់វ័យជាងមួយឆ្នាំហើយ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print