ខេត្តសៀមរាប៖ រថយន្តក្រុង ដឹកអ្នកដំណើរ របស់ក្រុមហ៊ុន ស៊ុនអូខុង បើកធ្លាក់ ពីលើស្ពានបេតុង នៅលើកំណាត់ផ្លូវជាតិលេខ០៦ ត្រង់ចំណុច ស្ពានថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែងខេត្តសៀមរាប កាលពីវេលាម៉ោង ៣និង៣០ នាទី ទៀបភ្លឺ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ តៃកុងឡាន និងអ្នកដំណើរ ម្នាក់ទៀត បានស្លាប់ និងមនុស្ស២៧នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។
សមត្ថកិច្ច៍ស្រុកជីក្រែងបានឲ្យដឹងថា យ៉ាងហោចមនុស្ស៣នាក់បានស្លាប់នៅកន្លែងកើតហេតុ និង១០នាក់ទៀតរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តក្រុងបើកធ្លាក់ពីលើស្ពាន។
បង្កដោយរថយន្តក្រុងស្លាក លេខ៣D៥២៨៩ បើកបរក្នុងទិសដៅពីកើតមកលិច បើកធ្លាក់ស្ពានដោយខ្លួនឯង បណ្ដាលអោយស្លាប់មនុស្សចំនួន៣នាក់(ប្រុស) និងរបួសមនុស្ស ធ្ងន់និងស្រាលប្រុស ស្រី ចំនួន១០នាក់ ទៀត ជនរងគ្រោះទាំងអស់ត្រូវបានសមត្ថកិច្ចបញ្ចូន ទៅមន្ទីរពេទ្យស្រុកសូទ្រនិគមនិងសៀមរាបដោយ (មិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយ។
មូលហេតុ អ្នកបើកបររថយន្តងងុយដេក ( ងោក ) បណ្ដាលអោយរថយន្តធ្លាក់ផ្លូវ បុកជាប់នឹងស្ពានអ្នកបើកបរស្លាប់។
បច្ចុប្បន្នកំពុងរកមធ្យាបាយស្ទួចរថយន្ត ដើម្បីយកសាកសពដែលគាបជាប់និងស្ពានមិនទាន៎បាននៅឡើយ៕ ប៊ុន រិទ្ធី