ភ្នំពេញ៖ នៅរសៀល ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ២និង៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌដូនពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនដល់អតីតយុទ្ធជនកម្ពុជា ខណ្ឌដូនពេញ សរុបចំនួន ៩៩នាក់ ដោយមានការចូលរួមពី លោក ហ៊ួត ចាន់យ៉ាន់រ៉ាន់ អធិការនគរបាលខណ្ឌ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌដូនពេញ លោក ឃឿន សេរីរតនៈ ប្រធានយោធាភូមិភាគពិសេសប្រចាំខណ្ឌដូនពេញ និងលោកស្រី ខៀវ សាវី ប្រធានការិយាល័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខណ្ឌដូនពេញ តំណាងប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ផងដែរ ។
ក្នុងឱកាសនេះដែរ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានកិត្តិយសសមាគម បានអញ្ជើញប្រគល់គ្រឿងឥស្សរយសមេដាយការពារជាតិ និងប្រគល់ថវិកាដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយម្នាក់ទទួលបានថវិកាចំនួន ៥០,០០០រៀល សរុបថវិកាចំនួន ៤,៩៥០,០០០រៀល ៕ស តារា