ជនសង្ស័យចិត្តឆៅម្នាក់ ចូលលូចសម្ភារៈក្នុងមន្ទីរពេទ្យ ត្រូវសន្តិសុខចាប់បានប្រគលឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ចូលលួចកាបូបលុយនិងទូរស័ព្ទពីរគ្រឿងក្នុងមន្ទីរពេទ្យរុស្សុី តែអស់ល័ក្ខត្រូវក្រុមសន្តិសុខមន្ទីរពេទ្យចាប់ប្រគល់អោយសមត្ថកិច្ចយកមកសួរនាំ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅក្នុងមន្ទីរពេទ្យរុស្សី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន រាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់ ដែលឃាត់ខ្លួនបានមានឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ដោយជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1GZ-0385 មកធ្វើសកម្មភាពលួច តែត្រូវជាប់ខ្នោះសមត្ថកិច្ច ។

ជនរងគ្រោះមានពីរនាក់ទី១ឈ្មោះ កែវ សុផល ភេទស្រី អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ ជាម្ចាស់កាបូបលុយ បាត់លុយអស់២០ម៉ឺន ។ទី២ឈ្មោះ សំណាង ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅគីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ជាម្ចាស់ទូរស័ព្ទពីរគ្រឿង។

បើតាមការរៀបរាប់របស់ជនរងគ្រោះទាំងពីរនាក់បានអោយដឹងថា នៅមុនពេលកើតហេតុពួកគាត់បានមកមើលថែជំងឺបងប្អូនដែលមកសំរាកព្យាបាលនៅមន្ទីរពេទ្យរុស្សី ហើយដោយយប់ជ្រៅពួកគាត់បានសម្រាកដោយទុកកាបូបលុយនិងទូរស័ព្ទនៅក្បែខ្លួន។ ប្រភពបានបន្តថា ក្រោយមកស្រាប់តែលឺសន្តិសុខដើរមកសួរថាមានបាត់សម្ភារះអីឬអត់ ពេលលឺដូចឆ្នេះក៏រកមើលតែបាត់អស់។

ប្រភពព័ត៌មានពីក្រុមសន្តិសុខបានអោយដឹងថា នៅមុនពេលកើតហេតុពួកគាត់បានឃើញជនសង្ស័យម្នាក់ដើរអើតតាមបន្ទប់អ្នកជំងឺគ្រប់បន្ទប់ និងមានស្ពាយកាបូបដោយមានការសង្ស័យទើបឃាត់សួរនាំនិងហៅអ្នកនៅក្នុងបន្ទប់មកសួរទើបដឹងថាបានលួចកាបូបនិងទូរស័ព្ទ។

ក្រោយឃាត់ខ្លួនជនសង្ស័យរួច ក្រុមសន្តិសុខបានដកហូតម៉ូតូម៉ាកហុងដាឌ្រីមសង់ខាងលើ និងរាយការណ៍ទៅសមត្ថកិច្ច ចុះមកយកជនសង្ស័យទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print