ខេត្តរតនគិរី ៖ គ្រោងឆ្អឹងសាកសពបុរសវ័យចំណាស់ម្នាក់ដែលបានបាត់ខ្លួនជាង៣ខែមកហើយនោះមូតូមួយគ្រឿងត្រូវបានអ្នករើសស្វាយចន្ទីប្រទះឃើញនៅក្នុងអណ្តូងក្នុងព្រៃចំការចន្ទី។
ហេតុការប្រទះឃើញសាកសពនិងម៉ូតូដោយចៃដន់នេះនៅព្រឹកថ្ងៃ ពុធ ១១ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨ស្ថិតក្នុងភូមិតាកាប់ ឃុំតាអងស្រុកកូនមុំ ខេត្តរតនគិរី។
លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីបានដឹកនាំកម្លាំងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការរដ្ឋាននគរបាលខេត្តរតនគិរី សហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកកូនមុំនិងកម្លាំងកងរាជអាវុធហត្ថស្រុកចុះត្រួតពិនិត្យដល់កន្លែនិងរើកកាយគ្រោងឆ្អឹងសាកសពជនរង្គ្រោះនិងម៉ូតូចេញពីក្នុងអណ្ដូងនោះ។
ក្រោយពីធ្វើការពិនិត្យធ្វើកោសល្យវិច្ច័យច្បាស់លាស់ទើបដឹងថាសពជនរង្គ្រោះនោះមានឈ្មោះ ស៊ូ សៀក ភេទប្រុសអាយុ៥១ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិ៧មករាសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីមុខរបរដើរទិញឈើឌុបនឹងម៉ូតូយកមកលក់ក្នុងក្រុងបានលុង ត្រូវគេវាយច្រកការុងទំលាក់ក្នុងអណ្ដូង។
តាមប្រភពពីប្រពន្ទជនរងគ្រោះបានឱ្យដឹងថាប្តីរបស់គាត់បានបាត់ខ្លួនជាង៣ខែមកហើយបន្ទាប់ពីមានគេទូរស័ព្ទហៅចេញពីផ្ទះ។
ហើយរូបគាត់ជាប្រពន្ធបានប្ដឹងសមត្ថកិច្ចព្រមទាំងបាននាំសាច់ញាតិមិត្តភ័ក្ដី បានជួយស៊ើបនិងដើររកគ្រប់ទីកន្លែងទាំងអស់នៅតែមិនឃើញ។ រហូតមកដល់ពេលនេះទើបអ្នករើសចន្ទីបានប្រទះឃើញម៉ូតូនិងឆ្អឹងដោយចៃដន់នៅក្នុងអណ្ដូងក្នុងព្រៃចន្ទីនេះតែម្តង។
តាមការរាបរាប់ពីប្រពន្ធសពបានឲ្យដឹងទៀតថាប្ដីគាត់(សពរង្គ្រោះ)តែងតែជិះម៉ូតូដើរទិញឈើរហូតដល់ភូមិរំពាត់និងភូមិតាឡាត់ ខេត្តស្ទឹងត្រែង។ គាត់បាត់ខ្លួនតាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ មកម្លេះនៅថ្ងៃនោះប្ដីគាត់បានឌុបឈើ ១ដុំកមដល់ផ្ទះហើយងូតទឹកស្រាប់តែមានគេទូរស័ព្ទហៅគាត់ឲ្យទៅមើលឈើគាត់ក៏ជិះម៉ូតូចេញទៅនៅចន្លោះម៉ោង២ទៅម៉ោង៣រសៀល។ រហូតដល់ល្ងាចថ្ងៃដដែល ប្រហែលជាម៉ោង៥កូនស្រីគាត់ក៏ទូរស័ព្ទទៅរកឪពុកតែមិនមានអ្នកលើកកូនស្រីគាត់ក៏ទូរស័ព្ទចូលលើកទី២ស្រាប់តែមានគេចុចបិតបន្ទាប់មកចុចទូរស័ព្ទលែងចូលរហូត។
ប្រពន្ធសពជនរង្គ្រោះ បានបន្តទៀតថាបន្ទាប់ពីបាត់ប្ដីមិនមានដំណឹងបែបនេះរហូតជាច្រើនថ្ងៃខែមកហើយគ្មានតំរ៉ុយសោះទើបគាត់សម្រេចចិត្តធ្វើបុណ្យគម្រប់១០០ថ្ងៃជូនប្ដីគាត់កាលពី៥ថ្ងៃមុននេះហើយផងដែរ។
បើតាមការពិនិត្យសន្និដ្ឋានជំហ៊ានដំបូង លោក យឹមសារ៉េត នាយការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការខេត្ត បានឲ្យដឹងថា ករណីនេះជាអំពើឃាតកម្មពិតប្រាកដណាស់ដោយគ្រោងឆ្អឹងក្បាលមានសភាពបែកខ្ទេចដូច្នេះជនរង្គ្រោះស្លាប់ដោយសារគេវាយបំបែកក្បាលហើយច្រកការុងទំលាក់ចូលក្នុងអណ្ដូងតែម្តង។
លោកបានបន្តថាជនដៃដល់បានយកសពទំលាក់ចូលក្នុងអណ្ដូងមុនទើបយកម៉ូតូជនរងគ្រេាះទំលាក់តាមក្រោយក៏ប៉ុន្តែម៉ូតូមិនបានធ្លាក់ដល់បាតអណ្ដូងទេ។ ជនដៃដល់បានយកជំនៀរឈើមកគ្របពីលើមាត់អណ្ដូងតែពេលនេះប្រជាពលរដ្ឋដើររើសគ្រាប់ស្វាយចន្ទីក៏មានការសង្ស័យបើកវែកជំនៀឈើនោះក៏ប្រទះឃើញម៉ូតូនៅទើពាក់កណ្តាល់ អណ្តូងរួចហើយក៏រត់ទៅរាយការណ៍ជូនសមត្ថកិច្ចតែម្ដងឱ្យមកធ្វើការត្រួតពិនិត្យក៏ប្រទះឃើញទាំងគ្រោងឆ្អឹងសាកសពច្រកការុងនៅបាតអណ្តូងនោះទៀតផង។
ក្រោយជួបហេតុការណ៍បែបនេះសមត្ថកិច្ចជំនាញបានកំពង់តែធ្វើការស្រាវជ្រាវបន្តដើម្បីវែករកមុខឃាត្តកជនដៃដល់នោះយកមកផ្ដន្ទាទោសតាមច្បាប់។ ឯគ្រោងឆ្អឹងសាកសពជនរង្គ្រោះសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីបន្តទៀតផងដែ៕ ដោយៈជីវន្ត