ម្តាយខាងប្រុសបដិសេធន៍ស្នេហ៌ ព្រោះតែសាសនាខុសគ្នា នាងក្រមុំចងកសម្លាប់ខ្លួន

ចែករំលែក៖

ប៉ោយប៉ែត ៖ នាងក្រមុំរូបស្រស់សោភាម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិត ដោយចងក នៅក្នុងបន្ទប់ផ្ទះសំណាក់ក្រោយពីខកខ្លួនលង់ស្នេហ៌លើប្រុសឥស្លាម ត្រូវម្តាយឪពុកខាងប្រុសបដិសេធន៌ ព្រោះតែសាសនាខុសគ្នា។

ករណីចងកធ្វើអត្តឃាតនេះកើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅផ្ទះសំណាក់សុផលថាវីក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត។

ស្ត្រីរងគ្រោះឈ្មោះជិនពិសី អាយុ២៤ឆ្នាំ បម្រើការងារផ្នែកអនឡាញនៅកាស៊ីណូមួយក្នុងក្រុងប៉ោយប៉ែត និងមានទីលំនៅភូមិស្រះជ្រៃ ឃុំនិងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះបានបញ្ចប់ជីវិត ដោយយកកន្សែងពោះគោ ចងភ្ជាប់នឹងងដែកវាំងននបង្អួច ក្នុងបន្ទប់លេខ49E។

សមត្ថកិច្ចប្រាប់ថា ក្រោយការពិនិត្យនិងកោសល់វិច្ច័យរកឃើញថា ជនរងគ្រោះខាងលើចងកធ្វើអត្តឃាតដោយខ្លួនឯង។ ក្រៅពីប្រភពព័ត៌មានជាច្រើនថាជនរងគ្រោះមានវិបត្តិផ្លូវចិត្តរឿងស្នេហាបុរសជាឱពុកជនរងគ្រោះក៌ប្រាប់ដែរថាកូនស្រីរបស់គាត់មានវិបត្តិស្នេហ៌ជាមួយបុរសឥស្លាមម្នាក់ជាអាជីវករប្តូរប្រាក់នៅក្រុងប៉ោយប៉ែតតែម្តាយឱពុកខាងប្រុសស្នេហ៌នាងបដិសេធន៌ស្នេហ៌ព្រោះតែហេតុផលមួយគឺសាសនាខុសគ្នាទើបនាងបង្ខំចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯងយ៉ាងដូច្នេះ។

យោងតាមគណនេយ្យហ្វេសប៊ុករបស់ជនរងគ្រោះឈ្មោះជាអក្សអង់គ្លេស Pisey single សសេរថា “មានពេលខ្លះចង់តែគិតខ្លី” ប៉ុន្តែគ្មានអ្នកចាប់អារម្មណ៌ឡើយទីបំផុតនាងគិតខ្លីដោយចងកសម្លាប់ខ្លួនបានសម្រេចដូចការគ្រោងទុកមែន។

ជុំវិញករណីនេះភាគីបុរសឥស្លាមមតិមហាជនមិនអាចទាក់ទងសុំការបំភ្លឺបកស្រាយបានទេព្រោះមិនស្គាល់លេខទូរស័ព្ទ ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print